CamNews

តារា 

នាង Diana និយាយអ្វីខ្លះទៅកាន់តួប្រុសក្នុងរឿង "បុព្វេសន្និវាស"??

ថៃ ៖ លោក Pope thanawat ហើយតារាសម្តែងប្រុសរូបនេះធ្លាប់បង្ហើបថា ខ្លួនចង់បានអនាគតភរិយាដ៏ល្អម្នាក់ ដែលមានទាំងរូបសម្បត្តិស្អាតបាត ហើយអាចធ្វើម្ហូបឆ្ងាញ់ៗអោយលោកទទួលទានបានទៀតផង ។ ភ្លាមៗនោះអ្នកគាំទ្រក៏នឹកឃើញដល់តារាសម្តែងថៃរូបស្អាតនាង Diana Flipo ព្រោះនាងជានារីពេញលក្ខណៈម្នាក់ ដូចដែល លោក Pope ។ ម្យ៉ាងវិញទៀត អ្នកគាំទ្រក៏ធ្លាប់បានសម្តែងរឿងមួយជាមួយគ្នាដែលមានចំណងជើងថា "Luerd Ruk Toranong" ដោយរឿងនេះចាក់បញ្ចាំង តាំងពី ២ ឆ្នាំមុនមកម្ល៉េះ ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

នៅក្នុងនោះផងដែរ នាង Diana Flipo មិនបានលើកឡើងអំពីរឿង ដែលលោក Pope ចាប់អារម្មណ៍នឹងខ្លួននោះទេ ប៉ុន្តែបានធ្វើការអបអរសាទរទៅកាន់ដៃគូចាស់ចំពោះភាពជោគជ័យ នៅពេលដែលរឿង "បុព្វេសន្និវាស" ទទួលបាននូវការគាំទ្រយ៉ាងច្រើនលើសលប់ ។ 


តួស្រីក្នុងរឿង "ចាំស្នេហ៍វិលវិញ" រូបនេះក៏បានបន្ថែមទៀតថា នាងមិនមែនអបអរត្រឹមតែមាត់នោះទេ នាងថែមទាំងបានទស្សនារឿង  "បុព្វេសន្និវាស" នោះថែមទៀតផង ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Pope thanawat Diana Flipo