ជូត
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាងភាពងងឹតបានមករំាងស្ទះការគិតរបសលោកអ្នក
រហូតដល់គិតមិនចេញបង្កអោយមានភាពទន់ខ្សោយ នៃបញ្ហាជីវិត។
ថៃ្ងនេះលោកអ្នកមិនត្រូវធើ្វតាមចិត្តនោះទេត្រូវមានការពិភាក្សាសិន។
ឆ្លូវ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការរកស៊ីជំនួញជួញដូរ មានសភាពល្អប្រសើរ
ការដោះដូរមានទំនិញ មិនមានអី្វចោទជាបញ្ហាឡើយ។ ថៃ្ងនេះលាភបានមកពីមនុស្សស្រី។
ខាល
រាសីថៃ្ងនេះល្អជាបង្គូរ រាល់ឧបាយកលដែលមនុស្សជាច្រើនបានធើ្វត្រៀមនិងធើ្វ
ចំពោះលោកអ្នកនោះនឹងត្រូវរលាយតែម្តង ព្រោះតែមានមនុស្សចំាជួយយក
អាសារ និងការពារលោកអ្នកផងដែរ។ បញ្ហាស្នេហាមានសភាពផ្អែមល្អែម។
ថោះ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង រាល់ការបំពេញភារកិច្ចប្រចំាថ្ងៃអាចមានបញ្ហា
ដោយសារតែការគិតមិនដល់ចំពោះបញ្ហានៃការងារ។ ថៃ្ងនេះលោកអ្នកមិនត្រូវ
ទុកចិត្តលើនរណាម្នាក់ទេព្រោះអាចធើ្វអោយចាញ់បោកអ្នកដទៃ។
រោង
រាសីថ្ងៃនេះល្អជាមធ្យម អ្នកប្រកបដែលជាមន្រី្តរាជការអាចបញ្ហាដោយសារ
ការយល់ច្រលំការងារឯកសារ ដូច្នេះលោកអ្នកគួរតែប្រុងប្រយ័ត្នរាល់សកម្មភាព
ទំាងអស់នោះ។បញ្ហាលុយកាក់អាចរកបានតែបន្ថិចបន្តួចតែប៉ុណ្ណោះ។
ម្សាញ់
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ចំនូលចំនាយប្រចំាថៃ្ងហាក់បីដូចជាល្អប្រសើរ
ដោយសារតែលោកអ្នកអាចសំរេចរាល់ភារកិច្ចរកស៊ីទំាងអស់។ ទំាងដើមទុននិង
ចំនូលដែលបានទទួលមកមានច្រើន ដូច្នេះលោកអ្នកត្រូវតែចេះទុកដាក់
អោយបានល្អប្រសើរ។
មមី
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត មុខរបររកស៊ីមានសភាពល្អប្រសើរឈានទៅមុខ
មួយកំរិតទៀតចំនែកឯរើៀងស្នេហាវិញមានភាពផ្អែមល្អែមនិង សិទ្ធស្នាលជាងមុន។
ថៃ្ងនេះលោកអ្នកនិងទទួលបានលាភពីមនុស្សប្រុស។
បញ្ហាស្នេហាវិញ ទទួលបានភាពផ្អែមល្អែម។
មមែ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ពាក្យសំដីដែលបាននិយាយចេញទៅក្នុងន័យ
អប់រំ តែបែបជាគេយល់ថាជាសំដីមើលងាយគេទៅវិញជាហេតុធើ្វអោយ
មានបញ្ហាធំកើតឡើងជាជំលោះ។ ការងាររកស៊ីវិញមានភាពអន់ថយ។
វក
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ដំនើរការ ធើ្វការងារនៅក្នុងស្ថាប័នហាក់បីដូចជា
មិនមានលទ្ធផលអី្វប្រសើរឡើយ ព្រោះតែលោកអ្នកនិយាយចេញមកខ្វះភាព
ទុកចិត្តចំពោះអតិថិជន។ ចំនែកឯបញ្ហាក្នុងក្រុមគ្រួសារវិញ មានការឈ្លោះប្រកែកគ្នា។
រកា
រាសីថៃ្ងនេះល្អជាបង្គួរ ថៃ្ងនេះលោកអ្នកមានសំណាងល្អក្នុងការរកលាភជ័យ
នៃវិស័យពាណិជ្ជកម្ម។លោកអ្នកនឹងមានឱកាសចូលរួមជាកិច្ចយស ក្នុងកម្មវិធី
ផ្សេងៗទៀតផងដែរ។ ថៃ្ងនេះមិនមានចោទជាបញ្ហាឡើយ តែវាបីដូចជាថៃ្ងពិសេសសំរាប់លោកអ្នកទៅវិញ។
ចរ
រាសីថៃ្ងនះល្អជាមធ្យម ការប្រកបការងារដូចជាទទួលបានលាភតែបន្ថិចប៉ុណ្ណោះ
ដូច្នេះលោកអ្នកមិនត្រូវមានសភាពទន់ជ្រាយក្នុងការងារឡើយ។ចំនែកឯដៃគូ
ស្នេហាវិញត្រូវចេះអត់សំដីទៅវិញទៅមក។
កុរ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែតមុខរបបដែលរកស៊ីប្រាកដជាទទួលបាន
ចំនូលច្រើនជាងថ្ងៃធម្មតា។ចំនែកឯអ្នកមិនទាន់មានគូរប្រាកដជាមាន
មនុស្សចូលស្តីដល់ចាស់ទុំជាក់ជាមិនខាន។ថ្ងៃនេះលាភទទួលបានមក
ពីមនុស្សប្រុសនិងមនុស្សស្រី។