(ម៉ិកស៊ិចកូ)៖ នារីជនជាតិម៉ិកស៊ិចម្នាក់គឺនាង Karla Jacinto បានប៉ាន់ប្រមាណថា នាងត្រូវបង្ខំឲ្យដេកជាមួយបុរស យ៉ាងហោចណាស់ក៏ ៣០នាក់ដែរក្នុង១ថ្ងៃ ជាង៤ឆ្នាំហើយដែលនាង ត្រូវបានគេបង្ខំឲ្យក្លាយជាទាសករ ផ្លូវភេទតាំងពីនៅក្មេងវ័យម្ល៉េះ។
នារីរងគ្រោះដោយសារអំពើបំពានរាងកាយនេះបាននិយាយថា នាងត្រូវបានគេរំលោភ ៤៣០០០ដងហើយតាំង ពីនៅអាយុ១២ឆ្នាំ ដោយនាងត្រូវគេនាំទៅ Guadalajara ដែលជាទីក្រុងធំបំផុតរបស់ប្រទេសម៉ិកស៊ិច ឲ្យធ្វើជាស្រីបម្រើផ្លូវភេទ ហើយឆ្នាំ២០០៨ នាងក៏ត្រូវបានគេជួយសង្គ្រោះ។
ឈានដល់អាយុ២៤ឆ្នាំ នាង Jacinto ហាក់រងសម្ពាធផ្លូវចិត្តព្រោះតែធ្លាប់ត្រូវគេរំលោភបំពាន ធ្វើឲ្យនាងចងចាំមិនភ្លេច តែក្រោយ មកក៏ក្លាយជាសកម្មជនសិទ្ធិមនុស្សទើបនាងមានឱកាសធ្វើដំណើរទៅកាន់ប្រទេសមួយចំនួន ដើម្បីចូលរួមផ្សព្វផ្សាយ និងជួយពន្យល់មនុស្សជាច្រើនពីការរំលោភសិទ្ធិ និងការបំពានរាងកាយ។
បច្ចុប្បន្នមានស្ត្រីមិនតិចទេ ដែលត្រូវគេរំលោភបំពាន។ អង្គការស្ទង់មតិមួយបានឲ្យដឹងថា មានស្ត្រីប្រមាណ ២០០០០នាក់ជារៀងរាល់ឆ្នាំ ត្រូវគេរំលោភបំពានដូចបទពិសោធន៍ដែល នាង Jacinto ធ្លាប់ជួបប្រទះ គឺនាងត្រូវបង្ខំឲ្យក្លាយជាស្រីបម្រើផ្លូវភេទតាំងពីអាយុ១២ឆ្នាំ ហើយអ្នកដែលធ្វើបាបនាងមានទាំងប៉ូលិស ចៅក្រម និងអាចារ្យថែមទៀតផង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង