ក្រុមហ៊ុនមួយនៅប្រទេសចិនិ បានប្រើប្រាស់មាសដុំ ចំនួន ២០០គីឡូក្រាម ដើម្បីក្រាលជាផ្លូវ
ព្រឹតិការណ៍នេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវដែលមកទស្សនា
ក្នុងពិធីពិព័រណ៍គ្រឿងអលង្ការ នៅប្រទេសនេះ។
ផ្លូវដើរដែលមានប្រវែង ៧ម៉ែត្រនេះ ត្រូវបានគេក្រាលដោយមាស ចំនួន ២០០គីឡូក្រាមនេះ
ហើយក្នុងមាសមួយដុំ មានទម្ងន់ដល់ទៅ មួយគីឡូក្រាមផងដែរ។ មាសទាំងនេះត្រូវបានគេ
ក្រាលនៅក្រោមផ្ទាំងកញ្ចក់ពិសេស នៅក្នុងសាលពិព័រណ៍មួយ ក្នុងក្រុង Wuhan ខេត្ត Hubei
ប្រទេសចិន។
គេបានដឹងថា តម្លៃមាសដែលត្រូវបានយកមកក្រាលតាំងបង្ហាញនេះ មានតម្លៃ ១១លានដុល្លារ
អាមេរិក៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE