CamNews

រថយន្ត 

ពិព៍រណ៌រថយន្តទំនើបនៅ City Mall

ថ្ងៃទី៣១ខែសីហាឆ្នាំ២០១១ នៅឯចញ្ចើមផ្លូវ មុខផ្សារទំនើប City Mall បានមានការតាំង
ពិព័រណ៌រថយន្តទំនើបដ៏ស្អាតៗ ដែលជាការសហការគ្នារវាង ក្រុមហ៊ុនកែច្នៃ​និងលក់គ្រឿង
តុបតែងរថយន្ត VKH MotorSport និងរោងកុន Legend Cinema។

ការតាំងពិព័រណ៌នេះ មិនត្រឹមតែមានបំណងចង់បង្ហាញនូវម៉ូដែលរថយន្តទំនើបៗដែលបាន
តុបតែងដ៏ស្អាត នាំមកពីក្រុមហ៊ុន VKH Motorsport ​នោះទេ ហើយថែមទាំង ជាការបង្ហាញ
ម៉ូដែលរថយន្តទំនើបដែលមានក្នុងខ្សែរភាពយន្ត Fast and Furious 5 ក៏ដូចជា Car 2 ផងដែរ
ដែលនឹងត្រូវបានបញ្ជាំងនៅ Legend Cinema។
Camnews សូមជូនដល់លោកអ្នក រូបភាពមួយចំនួន៖




ហើយជាច្បាស់ថា ក្នុងរាល់ការតាំងពិព័ណ៌រថយន្ត គឺមិនអាចខ្វះវត្តមានរបស់ ស្រីស្អាត
បានឡើយ

ការតាំងពិព័ណ៌នេះ ចាប់ផ្តើមពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ១០យប់។



ដោយ៖ មិនា

Tags: