CamNews

ព័ត៌មានអន្តរជាតិ 

ទីភ្នាក់ងារ ធ្វើការ ស្វែងរុករក រួមគ្នា "តំបន់ធ្វើការ រុករក MH370 ប្រហែលជា រកខុសកន្លែងហើយ"

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ ធ្វើការ ស្វែងរុករក រួមគ្នា    ឬ  the joint search agency កាលពីថ្ងៃ ព្រហស្បត្តិ៍ ម្សិលមិញនេះ អះអាងអោយដឹងថា តំបន់រុករក យន្តហោះ ម៉ាឡេស៊ីMH370ដែលមាន វិសាលភាព លើផ្ទៃសមុទ្រ ឥណ្ឌា ប្រមាណជាង  ៨៥០ គីឡូម៉ែត្រការ៉េ កន្លងមកនោះ វាទំនងមិន មែនជាកន្លែងដែលត្រឹមត្រូវ ក្នុងការ រុករកនោះទេ ។

យ៉ាងណាមិញ បើតាមការអោយដឹង ពីមជ្ឈមណ្ឌលសម្របសម្រួល ការរុករក របស់ អូស្ត្រាលី the Australia-based Joint Agency Coordination Centre គូសបញ្ជាក់អោយដឹងថា​ តំបន់ដែលធ្វើការ រុករក នៅលើដែនវិសាសភាព សមុទ្រ ឥណ្ឌា ដែលមានទីតាំង ស្ថិតនៅភាគខាងលិចឈូងសមុទ្រ ប្រទេសអូស្រ្តាលីនោះ វាពុំមែនជា   កន្លែងចុងក្រោយបំផុត នៅការធ្វើដំណើរ របស់ MH370 នោះ ទេ ។

គួរបញ្ជាក់ថា ប្រតិបត្តិការ    ក្នុងការ  រុករក បានចាប់ផ្តើម   ផ្តោមជាសំខាន់ ទៅលើតំបន់ ខាងលើ ខណៈ រលកសញ្ញា   ត្រូវ បានគេចាប់បានជាបន្តបន្ទាប់  ដោយមានការជឿជាក់ថា អាចចេញពីប្រ អប់ខ្មៅ MH370 កាលពីដើមខែ មេសា កន្លងទៅ ។

សេចក្តីថ្លែងការណ៍ ពី the Joint Agency Coordination Centre បញ្ជាក់បានថា នាយកដ្ឋាន សុវត្ថិ ភាពដឹកជញ្ជូន អូស្រ្តាលី ATSB   ណែនាំ អោយដឹងថា ប្រតិបត្តិការរុករក នៅតំបន់ចាប់បានរលក សញ្ញាខាងលើ ត្រូវបានបញ្ជប់ទាំងស្រុង  ក្រោយពី មានការធ្វើ ការវិនិច្ឆ័ួួ ពីអ្នកជំនាញ ស្របពេល​ ដែលតំបន់រុករកខាងលើ ត្រូវបានគេបញ្ជាក់បានថា ពុំមានអ្វីជាដុំកំភួននោះទេ ។

ក៏ប៉ុន្តែ លោក Warren Truss ឧបនាយករដ្ឋមន្រ្តី ប្រទេសអូស្រ្តាលី នៅតែបន្ត ការពារ កិច្ចការប្រឹង ប្រែងរុករក របស់ប្រទេសខ្លួន​ នៅលើវិសាលភាព មហាសមុទ្រ ឥណ្ឌា ភាគខាងលិច ឈូងសមុទ្រ ប្រទេសអូស្រ្តាលី ខណៈគាត់បានលើកឡើង ដល់ប្រជុំសភា អោយដឹងថា យើងនៅតែមានទំនុក ចិត្តជាខ្លាំង ថាតំបន់ខាងលើ គឺជាកន្លែងចុងក្រោយបំផុត      ក្នុងការបាត់ដាន  យន្តហោះ MH370 ខណៈពេលដែលរលកសញ្ញា ចាប់បានជាបន្តបន្ទាប់ហើយពួកយើងនឹងនៅតែបន្តការងារមួយនេះ ដដែល ខណៈរលកសញ្ញា គឺជា   ការនាំមុខមួយ  អាចឈានទៅដល់ ការកំណត់បាន នូវរាល់ព័ត៌ មាននាំមុខទាំងអស់ ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States MH370