កាលពីថ្ងៃទី ០១ ខែសីហា មុននេះសត្វសារិកាកែវ មួយក្បាលត្រូវបានចោរលួច តែត្រូវ
បានម្ចាស់របស់វា ឃើញគេដាក់លក់នៅតាមផ្សារនៅប្រទេសចិន។ ក្រោយពីបាន
ជួបម្ចាស់របស់វាវិញនៅកន្លែងដាក់លក់ សត្វសារិការដ៍ឆ្លាតវៃនេះបានបញ្ចេញសម្លេង
ដើម្បីធើ្វជាសញ្ញាអោយម្ចាស់វាស្គាល់។
សារិកាកែវមួយក្បាលនេះត្រូវបានលួចដោយបុរសម្នាក់មានត្រកូល ហ៊ូ ដែលតាមដាន
សម្លេងរបស់សត្វ នេះនិង ដើររកកន្លែងដែលគេដាក់វាក្នុងទ្រុង។បន្ទាប់ពីបានឃើញ
កន្លែងដែលគេដាក់សារិកា នេះ ហើយ បុរសត្រកូលហ៊ូនោះបានចាំអស់មួយសប្តាហ៍
ទើបទៅចូលលួច។
ក្រោយពីលួចបាន បុរសនោះបានយកវាទៅលក់នៅផ្សារមួយក្នុងតម្លៃ ប្រមាណ ៩៤
ដុល្លាអាមេរិក។ ក្រោយពីសារិកានេះត្រូវបានគេដាក់លក់ វាមិនដែលបញ្ចេញសម្លេងអ្វី ដូចដែលវានៅជាមួយម្ចាស់វាឡើយ។
មួយថ្ងៃ បន្ទាប់ ម្ចាស់វាបានប្រទះឃើញសារិការបស់ខ្លួន ហើយភ្លាមនោះសារិកា នោះក៍
បានបញ្ចេញសម្លេង ដែលបញ្ចាក់គេ ឯងគ្រប់គ្នាឲ្យបានដឹងថា ម្ចាស់នោះពិតជាម្ចាស់
របស់វា។ទោះបីជា បានបញ្ចាក់ថា ម្ចាស់វា ក៍ដោយ ក៍ម្ចាស់វាត្រូវបង់ប្រាក់ ចំនួន ៩៤ដុល្លាអាមេរិគដើម្បីទិញវាមកវិញ។
ប៉ូលីសបានចាប់ខ្លួនបុរសត្រកូលហ៊ូនោះ ២ ថ្ងៃក្រោយ នៅពេលដែលគេប្រទះឃើញ គេបានចូលទៅក្នុងផ្សារដដែលនោះ៕(xinhua news)
ដោយៈសំអាត