CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងព្រហស្បតិ៏ទី០១ខែកញ្ញាឆ្នំា២០១១


ជូត
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ភាពច្របូកច្របល់បានញំាអោយលោកអ្នកមានភាព
ធ្វេសប្រហែសក្នុងរឿងការងារ រហូតដល់បាត់បង់ឯកសារសំខាន់ៗ។ ចូរលោកអ្នក
ចងចំាថា ថៃ្ងនេះមិនត្រូវមានចិត្តលាភលាន់នោះពេកទេ។
ឆ្លូវ
រាសីថៃ្ងនេះល្អជាបង្គួរ ចៅហ្វាយបានមើលឃើញអំពីគុណសម្បិត្តរបស់លោកអ្នក
នឹងអាចឈានទៅរកការតំឡើងឋានៈទៀតផងដែរ។ ថៃ្ងនេះលោកអ្នកអាចមាន
ឱកាសច្រើនក្នុងការរកចំនូល។
ខាល
រាសីថៃ្ងនេះល្អជាមធ្យម ការរកស៊ីជំនួញជួញដូរមានភាពជាប្រក្រតី ដោយមិន
មានបញ្ហាណាចោទឡើងឡើយ។ បើក្រឡែកមកមើលលើការងារវិញ អាច
បញ្ជាក់អោយលោកអ្នកដឹងថា លោកអ្នកមានឱកាសច្រើនតែពិបាកនឹងចាប់
យក ដូច្នេះត្រូវតែប្រឹងប្រែងឡើងទើបប្រសើរ។
ថោះ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ភាពជាអ្នកគ្រប់គ្រងបានធើ្វអោយលោកអ្នកកាន់តែ
មានភាពក្លាហាននិងហ៊ានសំរួបសំរួលក្នុងសង្គម។ ថៃ្ងនេះលោកអ្នកអាចជួបទៅ
នឹងគូរព្រងទៅថៃ្ងអនាគតផងដែរ។
រោង
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ការងារដែលលោកអ្នកប្រកបរបបសព្វថៃ្ងនេះអាច
ធើ្វអោយលោកអ្នកមានអារម្មណ៏ថាខ្វល់ខ្វាល់ព្រោះតែការរកស៊ីមានសភាពធ្លាក់
ចុះជាលំដាប់។ ដោយមើលអំពីភាពទន់ខ្សោយហើយលោកអ្នកគូរតែចេះ ធើ្វវាឲ្យ
ប្រសើរឡើងដើម្បីអោយការរកស៊ីមានភាពប្រសើរឡើង។
ម្យាញ់
រាសីថៃ្ងនេះល្អជាមធ្យម ថៃ្ងនេះនិងមានមនុស្សចំលែកមុខបានមកធើ្វជានិយាយ
លេងរហូតដល់លោកអ្នកទុកចិត្ត ប៉ុន្តែលោកអ្នកពុំគួរធើ្វបែបនេះទេ ប្រយ័ត្នមនុស្ស
នោះមានចិត្តចង់មានចង់បានពីលោកអ្នក រហូតដល់បាត់បង់ទ្រព្យសម្បតិ្ត។
មមី
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការរកស៊ីជំនួញជួញដូរមានភាពល្អប្រសើរទៅមុខជា
លំដាប់ ជាមួយនឹងស្មារតីដ៏រឹងមំាក្នុងការដឹកនាំមុខជំនួញរបស់ខ្លូន។ ថៃ្ងនេះបើលោក
អ្នកធើ្វដំនើរទៅផ្លូវឆ្ងាយប្រាកដជាមានចំនូលរកចូលខ្ពស់។ បញ្ហាស្នេហាវិញមានភាព
ផ្អែមល្អែម។
មមែ
រាសីថៃ្ងនេះល្អជាបង្គូរ ការងារជាមន្រី្តរាជការមានភាពប្រសើរក្នុងការទំនាក់ទំនងរវាង
ជនជាតិបរទេស។ ថៃ្ងនេះលោកអ្នកមានការងារធំត្រូវធើ្វ ចំពោះមុខដំនែងរបស់លោក
អ្នក ប៉ុន្តែវាអាចមានបញ្ហាបន្ថិចបន្តូចដូច្នេះត្រូវតែមានប្រុងប្រយ័ត្ន។
វក
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង មុខរបបរកស៊ីមានភាពប្រណំងប្រជែងគ្នារហូតដល់អាច
មានជំលោះពាក្យសំដី។ ប្រការដែលល្អលោកអ្នកគួរតែចេះអត់ធុន និងធើ្វអារម្មណ៏
អោយបានល្អទើបប្រសើរ។
រកា
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត បំនងប្រាថ្នាដែលលោកអ្នកបានប៉ងជាយូរយារណាស់
មកហើយ នឹងអាចសំរេចបានក្នុងថៃ្ងនេះ។ ចំនែកឯការងាររកស៊ីសព្វថៃ្ងក៏មានចំនូល
ហូចូលខ្ពស់ផងដែរ។
ចរ
រាសីថៃ្ងនេះល្អជាមធ្យម ដំនើរការងារមើលទៅហាក់បីដូចជាមិនបានផ្តល់ផលអី្វឡើយ
ដូច្នេះចូលធើ្វវាសតាមសំរួលទៅចុះ។ ថៃ្ងនេះការងារបាន ត្រឹមតែរកព្រឹកចាយព្រឹក
រកល្ងាចចាយល្ងាចតែប៉ុណ្ណោះ។
កុរ
រាសីថៃ្ងនេះល្អជាមធ្យម មុខរបររកស៊ី មានសភាពជាធម្មតា។ ថៃ្ងនេះលោកអ្នកទទួល
បានលាភពីមនុស្សប្រុសដែលមានពីឆ្ងាយមិនតែប៉ុណ្ណោះចំពោះអ្នកធើ្វការងារវិញ និង
មានលាភបន្ថិចបន្តូចសំរាប់ថៃ្ងនេះ។ស្នេហាវិញមានភាពសិទ្ធស្នាល។

Tags: