CamNews

តារា 

Diana ទម្លាយទំនាក់ទំនងជាមួយតួប្រុសក្នុងរឿង "បុព្វេសន្និវាស" ក្រោយបែកធ្លាយរូបភាពស្វីតៗ

កំសាន្ត ៖ បន្ទាប់ពីប្រតិការណ៍ Fansign របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ឆ្នាំ 2019 ត្រូវបានបញ្ចប់មក តារាសម្តែងប្រុសស្រីទាំងពីរដួង បានអង្គុយក្បែរគ្នា និងមានពេលវេលាយ៉ាងផ្អែមល្អែមជាមួយគ្នា ។ 

ជាការពិតណាស់ នៅថ្ងៃនោះ គ្មានអ្វីនោះទេ គ្រាន់តែយើងពីរនាក់ចៃដន្យបានអង្គុយក្បែរគ្នា និងនិយាយគ្នាធម្មតា ។ ហ្វេនៗគាំទ្រឲ្យពួកយើងជាគូស្នេហ៍មែនទែ? ខ្ញុំដឹងហើយវាពិតជាកំប្លែងខ្លាំងណាស់ ។ នាង Diana Flipo ថ្លែងប្រាប់អ្នកកាសែត ។ 

តារាស្រីរូបនេះបន្ថែមទៀតថា "អ្នកគាំទ្រសង្ឃឹមថាខ្ញុំនិងបង Pope thanawat ជាគូសង្សារពិតប្រាកដ? អត់ទេ ខ្ញុំអត់បានផ្តោតលើរឿងនឹងនេះ។ ហើយគាត់ក៏អត់បានញ៉ែខ្ញុំដែរ។ ដោយសារតែពួកយើងធ្លាប់ធ្វើការជាមួយគ្នា ហើយយើងនិយាយគ្នាដោយសារតែពួកយើងស្គាល់គ្នាពីមុនមក នៅពេលថតកុន" ។ 

ចំពោះរូបថតស្វីតៗដែលបានបែកធ្លាយនោះ តារាស្រីវ័យ ២៤ ឆ្នាំរូបនេះ បានថ្លែងទៀតថា រូបថតទាំងនោះដូចជាស្វីតខ្លាំង ប៉ុន្តែពេលនោះយើងគ្រាន់តែនិយាយគ្នាធម្មតា ហើយសើចលេងធ​ម្មតា ។ ម្យ៉ាងវិញទៀត លោក Pope thanawat មានហ្វេនច្រើន ចឹងហើយទើបពួកគេថតគ្រប់សកម្មភាពតែម្តង ៕


ប្រែស​ម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Pope thanawat Diana Flipo