ព័ត៌មានកំសាន្ត ៖ បើតាមការអោយដឹងពីរបាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រ
សារព័ត៌មានបរទេស បានបញ្ជាក់ថា តារាសម្តែងស្រី នាង Angelina Jolie មានមោទនភាពក្នុងការ
បំពេញការងារមនុស្សធម៌។
នាង Angelina Jolie នឹងរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ាក់ លោក Hoshyar Zebari
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១២ កន្លងផុតទៅថ្មីៗនេះ នាង Angelina
Jolie ដែលជាតារាសម្តែងស្រី ទទួលបានពានរង្វាន់ Oscar ក៏ដូចជា ជាឯកអគ្គរាជទូតតំណាង
អោយសហររដ្ឋអាមេរិក បានចុះជួបផ្ទាល់ជាមួយនឹង រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ាក់ Hoshyar
Zebari នៅទីក្រុងបាដាដ ប្រទេសនេះ។
លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមផងដែរថា នាង Angelina Jolie ក៏
បានចុះសួរសុខទុក្ខបងប្អូនដែលជាជនភៀសខ្លួនស៊ីរី នៅក្នុងប្រទេសហ្សូដ ង់ នឹង ប្រទេសលីបង់
ស្របពេលដែលនាងបាននិយាយបញ្ជាក់ថា ខ្ញុំសូមចូលរួមសម្តែងនូវកត្តញ្ញូតាធម៌ ក៏ដូចជាការដឹង
គុណដល់ប្រទេសជិតខាងទាំងពីរនេះ ខណៈពេលដែលជួយជ្រុំជ្រែងដល់បណ្តាជនភៀសខ្លួនស៊ីរី
ទាំងអស់ ស្របពេលដែលប្រទេសនេះបានជួបនូវសង្រ្គាមស៊ីវិលហែកហួរយ៉ាងខ្លាំង នឹងបានបន្ត
សម្លាប់ជីវិតមនុស្សរាបពាន់នាក់ផ្សេងទៀត។
Angelina Jolie សម្រក់ទឹកភ្នែក ខណៈពេលចុះទៅផ្ទាល់ទៅនឹងជំរុំជនភៀសខ្លួនស៊ីរី
ទន្ទឹមនឹងការលើកឡើងបែបនេះ នាង Angelina Jolie ត្រូវបានរកអោយឃើញថា នាងបានសម្រក់
ទឹកភ្នែក ខណៈពេលដែលបានចុះទៅផ្ទាល់ទៅនឹងជំរុំជនភៀសខ្លួនស៊ីរី ស្របពេលដែលនាងបាន
ឃើញពីទុក្ខលំបាក ទុក្ខវេទនាដែលពួកគេកំពុងតែជួបប្រទះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ europe