CamNews

យល់ដឹង 

តើអ្នកគួរធ្វើយ៉ាងណា នៅពេលដែលមានជម្ងឺបាក់ទឹកចិត្ត? (វីដេអូ)

ជំងឺបាក់ទឹកចិត្ត គឺជាជំងឺមួយដែលមនុស្សជាច្រើនធ្លាប់ជួបប្រទះ ហើយក្នុងករណីខ្លះ វាអាចបណ្តាលឲ្យអ្នកជំងឺសម្លាប់ខ្លួនទៀត។ បើទោះជាបែបនេះក៏ដោយ ក៏មនុស្សភាគច្រើនមិនសូវដឹងច្បាស់ពីវាដែរ។ នៅក្នុងវីដេអូនេះ ខ្ញុំនឹងជជែកពីជំងឺបាក់ទឹកចិត្តនេះ ក៏ដូចជាសារផ្ទាល់ខ្លួនមួយទៅដល់អ្នកដែលមានជំងឺបាក់ទឹកចិត្ត។ ប្រសិនបើធ្លាប់ ឬកំពុងតែមានជំងឺនេះ អាចចែករំលែកនៅក្នុង Comment ឬតាមសារបាន។ ខ្ញុំសង្ឃឹមថា វីដេអូនេះនឹងជួយបានខ្លះ។

អាចថាខ្ញុំអស្ចារ្យក៏បានដែរ ប៉ុន្តែខ្ញុំធ្លាប់ឆ្លងកាត់ និងកំពុងតែឆ្លងកាត់ជំងឺនេះរាប់ឆ្នាំមកហើយ។ ខ្ញុំយល់ថា នៅពេលដែលខួរក្បាលយើងធ្វើទូក្ខហើយ វាមានអារម្មណ៍យ៉ាងណា។

វីដេអូសូមធ្វើការផ្ញើរជូនទៅដល់អ្នកដែលមានជម្ងឺបាក់ទឹកចិត្តទាំងឡាយ កុំទាន់សង្ឃឹម ហើយព្យាយាមធ្វើឲ្យជីវិតរបស់អ្នកទៅមុខបន្តទៀត ។ កុំទាន់បញ្ចប់សៀវភៅរបស់អ្នកនៅត្រឹមនេះអី ។ តោះទៅទស្សនាវីដេអូនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕


កញ្ញា Cath គឺជាស្រ្តីពូកែ ឬអាចនិយាយបានថាគឺជាស្រ្តីដ៏អស្ចារ្យម្នាក់ដែលនឹងលើកឡើងអំពីជម្ងឺបាក់ទឹកចិត្ត នៅក្នុងវីដេអូខាងក្រោម !

ដោយ ៖ គន្ធា

ប្រភព ៖ A Dose of Cath


Tags: Depression Cath