CamNews

តារា 

Yang Mi និង Liu Kai Wei គេចវេសពីការ រៀបការ

គូស្នេហាមួយគូនេះ មានការស្ទាក់ស្ទើរ និងរកវិធីគេចវេស នៅពេលត្រូវបានភ្ញៀវសួរពីការរៀប
ការ។

កាលពីថ្ងៃទី ១៩សីហា កន្លងទៅ Yang Mi និង Liu Kai Wei  បានចូលរួមក្នុងពិធីជប់លៀងឧទ្ទេស
នាមខ្សែភាពយន្ដ “Holding Love” នៅក្នុងខ្សែភាពយន្ដនេះ អ្នកទាំងពីរដើរតួជាគូស្វាមី និងភរិយា
ដែលមានបញ្ហា ប៉ុន្ដេក្រោយមក ពួកគេក៏កាន់តែស្រឡាញ់គ្នាជាងមុខ។ ដោយសារតែពួកគេមាន
ស្នេហាពិត ដូច្នេះ ការសំដែងរបស់ពួកគេបានល្អខ្លាងណាស់។ ទោះជាយ៉ាងនេះក្ដី គូស្នេហាមួយគូ
នេះ មានការស្ទាក់ស្ទើរ និងរកវិធីគេចវេស នៅពេលត្រូវបានភ្ញៀវសួរពីការរៀបការ។

កម្មវិធីខាងលើត្រូវបានប្រារព្ធធ្វើឡើង ក្រោមបែបជាពិធីរៀបការច្រើនគូ(៥០គូ) ដោយមានការធ្វើ
សាក្សីពី Yang Mi និង Liu Kai Wei។ ក្នុងពិធីនេះ Yang ថ្លែងថា នាងមានការរំភើបនិងអួលៗដើមក។

នៅចំពោះមុនគូស្នេហា ចំនួន ១០០នាក់ និងអ្នកដែលបានចូលរួមរាប់សិបនាក់ផ្សេងទៀត Yang Mi
និង Liu Kai Wei បានផ្ដល់ជូនគ្នានូវស្នាមថើបដ៏គួរឱ្យចាប់ចិត្ត។ នៅខាងមុខគូស្នេហ៍នេះ មានស្ពាន
ជានិមិត្ដរូបនៃការឆ្លងកាត់ឧបសគ្គ ដើម្បីរស់នៅដោយសុភមង្គលជាមួយគ្នា។

ស្ទើរពេញមួយកម្មវិធី ពួកគេបានបង្ហាញភាពស្និទ្ធស្នាលយ៉ាងខ្លាំង។ ប៉ុន្ដែ Yang Mi ថ្លែងថា នាងមាន
ការខ្មាសអៀន ដោយសារតែមិនមានទម្លាប់ឱបថើបគ្នា នៅចំពោះមុខមនុស្សច្រើននាក់៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14


Tags: star china film