CamNews

ព័ត៌មានអន្តរជាតិ 

ផ្លូវ​ក្រោម​សមុទ្រ​ដំបូង ត​ភ្ជាប់​អាស៊ី នឹង​អឺរ៉ុប សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​​​ថ្ងៃនេះ (វីដេអូ)

ប្រព័ន្ធ​ផ្លូវដែក​ក្រោម​បាតសមុទ្រ​ដំបូង​ដែល​ត​ភ្ជាប់​ពី​អាស៊ី ទៅ​អឺរ៉ុប នឹងត្រូវ​បានសម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​​នៅថ្ងៃនេះ។

ផ្លូវដែក​ឆ្លងកាត់​សមុទ្រ Marmaray របស់​ទួរគី ត្រូវបាន​គេ​បណ្ដាក់ទុន​សរុប ឡើងដល់ ៤,១ពាន់​លាន​ដុល្លារ​អាមេរិក។ កំណាត់​ផ្លូវដែក​ដែល​ត្រូវបាន​សាងសង់​ក្រោម​ដី មាន​ប្រវែង ១,៤គីឡូម៉ែត្រ និង​ស្ថិតក្នុង​ជម្រៅ ៥០ម៉ែត្រ​ក្រោម​បាតសមុទ្រ ដោយ​កាត់​តាម Bosphorus ឆកសមុទ្រ ដែល​ត​ភ្ជាប់​ពី​ទឹកដី​អាស៊ី ទៅ​ទឹកដី​អឺរ៉ុប នៃ​ក្រុង Istanbul  នេះ​បើតាម Bangkok Post។

នាយក​រដ្ឋ​មន្ទីរ​ជប៉ុន លោក Shinzo Abe នឹងមាន​វត្តមាន​នៅក្នុង​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ចាប់ពី​ថ្ងៃនេះ ដោយសារតែ​ធនាគារ​មួយ​របស់​ជប៉ុន បាន​ចំណាយ​ជាង ១ពាន់​លាន​ដុល្លារ ហើយ​បាន​ក្លាយជា​អ្នកវិនិយោគ​ធំជាងគេ​ក្នុង​គម្រោង​នេះ។

គម្រោង​ផ្លូវដែក​ក្រោម​សមុទ្រ Marmaray ត្រូវបាន​គេ​ធ្វើ​គម្រោង​សាងសង់ កាលពី៤ឆ្នាំមុន ប៉ុន្ដែ​ក្រោយមក វា​ត្រូវបាន​ពន្យា​ពេល​មួយរយៈ ព្រោះតែ​រកឃើញ​តំបន់​បុរាណ​សំខាន់​នៅ​ការដ្ឋាន។ វត្ថុ​បុរាណ​ជាង ៤០,០០០ ត្រូវបាន​រកឃើញ​ក្នុងអំឡុងពេល​សាងសង់ ក្នុងនោះ មាន​ខ្មោច​កប៉ាល់ ចំនួន ៣០គ្រឿង ក្នុង​សម័យកាល ចក្រភព Byzantine ។


ទីតាំង​ផ្លូវដែក Marmaray ដែល​ក្នុងនោះ​កំណាត់​ផ្លូវ​ពណ៌​ខ្មៅ​គឺជា​ផ្នែក​ដែល​រត់​ក្រោម​ដី ចំណែក​ពណ៌​ក្រហម គឺ​កំណាត់​ផ្លូវ​ក្រោម​បាតសមុទ្រ។ BBC

 

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

អាគារភ្លោះ ៤៧ជាន់ ភ្លេចដាក់ជណ្ដើរយោង

ជម្លោះក្នុងគុក ញ៉ាក់សាច់ លោតចុះពីជាន់ទី ១ ដើម្បីគេច ពីការតាមចាក់ស្រស់ (មានវីដេអូ)

ស្ថាបត្យកររបស់ ZA រចនាអាគារសម្រាប់ ភពព្រះអង្គារ

 



ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ YouTube/Bangkok Post