CamNews

តារា 

តារាស្រីរូបនេះឆ្លើយទាំងមិនគិតយូរថា មិនអាចស្រលាញ់តួប្រុសក្នុងរឿង "បុព្វេសន្និវាស" បានទេ!!!

ថៃ ៖ តារាសម្តែងដ៏ស្រស់ស្អាតនាង Susi Susira ថ្មីៗនេះបានចូលរួមនៅក្នុងកម្មវិធី Kui Zaap Show នៅក្នុងស្ថានីយ៍ទូរទស្សន៍ ONE 31 ដើម្បីពិភាក្សាអំពីប្រជាប្រិយភាពរបស់ខ្លួន បន្ទាប់ពីសម្តែងជាតួនាង Mae Mali ក្នុងរឿង "បុព្វេសន្និវាស" ។ 

ទទ្ទឹមនឹងនេះផងដែរ លោក Pope thanawat ក៏ធ្លាប់បង្ហើបថា ខ្លួនពេញចិត្តជាមួយនិងរូបនាង ។ ក្នុងនោះផងដែរ នាង Susi Susira ក៏បាននិយាយថា នាងមិនដឹងថា លោក Pope ញ៉ែនាងឬអត់ទេ ប៉ុន្តែតារាស្រីរូបនេះសារភាពថា លោក Pope thanawat បានស្វាគមន៍ជាមួយនិងនាងថា "សួស្តីស្រីស្អាត" នៅពេលដែលគាត់ជួបនាងនៅកន្លែងថត ពេលព្រឹក ។ នាង Susi Susira និយាយដោយត្រង់ថា ខ្លួនគ្មានអារម្មណ៍រំភើបអ្វីនោះទេព្រោះគិតថា គាត់និយាយបែបនេះទៅកាន់មនុស្សស្រីគ្រប់គ្នា ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

ពិធីការនីបន្តសួរទៀតថា តើតួប្រុសក្នុងរឿង "បុព្វេសន្និវាស" ធ្លាប់បានឆាតនៅលើគណនីអុិនស្រ្តាក្រាម ដើម្បីអូសក្រឡាដែរឬអត់ ប៉ុន្តែនាង Susi មិនបានតបជាមួយនិងសំណួរនេះទេ ។ ប្តូរពីចម្លើយដែលបានសាកសួរ នាង Susi តបថា លោក Pope ចូលចិត្តសម្លឹងមុខរបស់នាង ។ 

ប្រភពដដែលបន្ថែមទៀតថា យល់យ៉ាងណាដែរ ប្រសិនបើ Pope ពិតជាចង់ញ៉ែរដល់នាង Susi? ឆ្លើយទាំងមិនគិតយូរ នាង Susi តបថា អត់ទេ ព្រោះនាងបានភ្ជាប់ពាក្យជាមួយនិងមិត្តប្រុសរួចហើយ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Pope thanawat Susi Susira