តារាបរទេស ៖ គេហទំព័រសារព័ត៌កំសាន្តបរទេស Europe បានចេញផ្សាយកាលពីម្សិល
មិញនេះបានបញ្ជាក់អោយដឹងថា តារាចម្រៀង ក៏ដូចជាតារាសម្តែងស្រី នាង Vanessa
Paradis កំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងសេដ្ឋីជនជាតិបារាំងម្នាក់។
គួរបញ្ជាក់ផងដែរថា តារាចម្រៀងស្រី ក៏ដូចជាតារាសម្តែងស្រី ជនជាតិបារាំងរូបនេះ ទើបតែធ្វើការ
លែងលះជាមួយនឹងស្វាមីរបស់នាង កាលពីអំឡុងខែមិថុនា ដោយបានបន្សល់ទុកកូនៗពីររូប ជាចំ
នងដៃទំនាក់ទំនងស្នេហារបស់ពួកគេ ដែលមានរយៈពេលជាង ១៤ ឆ្នាំចុងក្រោយនេះ។
លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា ក្រោយមក
មិនយូរប៉ុន្មាន នាងក៏មានទំនាក់ទំនងស្នេហាជាមួយនឹងសេដ្ឋីបារាំងម្នាក់ផ្សេងទៀត ដែលមានឈ្មោះ
ថា Guy-David Gharbi បន្ទាប់ពីពួកគេបានជួបគ្នាលើកដំបូង នៅលើយន្តហោះ ដែលធ្វើដំណើរពីទី
ក្រុងLos Angeles ទៅទីក្រុង Paris កាលពីអំឡុងខែឧសភា កន្លងទៅ៕
ដោយ ៖ ពិសី
ប្រភព ៖ europe