(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានកើន៦លេខពីចំណាត់ថ្នាក់លេខ១៧៣ មកកាន់ចំណាត់ថ្នាក់លេខ១៦៧ នៅក្នុងតារាងចំណាត់ថ្នាក់របស់ពិភពលោក FIFA Ranking គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០១៦ នេះ ក្នុងចំណោម ២១០ប្រទេសដែលជាសមាជិករបស់ FIFA។
ការកើនចំណាត់ថ្នាក់នេះដែរ គឺក្រុមគោព្រៃកម្ពុជា នៅឈរនៅលើក្រុមខ្លាំងប្រចាំតំបន់អាស៊ាន សិង្ហបុរីទៀតផងដែរ ដែលកំពុងឈរនៅចំណាត់ថ្នាក់ទី១៧១ នៅពេលដែលកម្ពុជាបានយកឈ្នះ ២-១ នៅស្តាតអូឡាំពិកក្នុងមិត្តភាពអន្តរជាតិ។
សូមបញ្ជាក់ផងដែរ នាពេលថ្មីៗនេះ ក្រុមគោព្រៃកម្ពុជា បានកំពុងតែលេងឡើងជើង និងសហការគ្នាបានល្អយកឈ្នះគូប្រកួតជាបន្តបន្ទាប់ មិនដែលស្មើឡើយ ក្រៅពីចាញ់តែហុងកុង១គត់ ក្រោមលទ្ធផល ៤-២ ក្នុងទឹកដីរបស់គេ និងចាញ់ ២-០ ក្នុងទឹកដីនៃពហុកីឡដ្ឋានជាតិអូឡាំពិកនៃជំនួបមិត្តភាពអន្តរជាតិ។
ទន្ទឹមគ្នានោះដែរ ក្រុមបាល់ទាត់អាហ្សង់ទីន បានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ១ វិញ ដោយរុញច្រានអាល្លឹម៉ង់ ធ្លាក់មកលេខ២ ប្រេស៊ីលលេខ៣ និងប៊ែលហ្ស៊ិក ឈរនៅចំណាត់ថ្នាក់លេខ៤៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង