CamNews

តារា 

ច្បាស់ការមែនទែនហើយ! តារាថៃនាង Margie និងមិត្តប្រុសសេដ្ឋី និយាយអំពីរឿងរៀបការ

ព័ត៌មានកំសាន្ត ៖ ក្រោយពីបានឃើញគ្រួសារទាំងសងខាងបានជួបជុំគ្នា ក៏ស្រាប់តែលេចលឺព័ត៌មានថា នាង Margie rasri និងមិត្តប្រុសមហាសេដ្ឋី គឺលោក Pok Chirathivat រៀបការក្នុងពេលឆាប់ៗ ទាំងការពិតវាមិនមែនដូចជាការពិតនោះឡើយ ។ 

យោងតាមការចុះផ្សាយចុងក្រោយបង្អស់នៅលើគេហទំព័រផ្លូវការរបស់ប្រទេសថៃ នាង Margie rasri ​បានលើកឡើងថា "ថ្វីត្បិតតែនាងនិងមិត្តប្រុសបានលេចលឺដំណឹងរៀបការក៏ពិតមែន ប៉ុន្តែវាគ្រាន់តែពាក្យចចាមអារាមនោះទេ ព្រោះអីចង់នៅមើលចិត្តគ្នាបន្តិចទៀតសិន បើណាមួយវាដូចជាឆាប់រហ័សពេកសម្រាប់ពួកយើង អ្នកណាក៏ចង់រៀបការដែរ ប៉ុន្តែត្រូវរង់ចាំដល់ពេលវេលាសមរម្យសិន ម្យ៉ាងវិញទៀតការងារក៏មិនទាន់រៀបចំហើយនោះដែរ" ។ 

គួរបញ្ជាក់ឲ្យដឹងថា បើទោះបីជាមិនទាន់មានចិត្តចង់រៀបការក៏ដោយចុះ តួស្រីក្នុងរឿង "ប្រអប់ដួងចិត្ត" នាង Margie rasri និងមិត្តប្រុស គឺ លោក Pok Chirathivat នៅតែរក្សាទំនាក់ទំនងស្នេហារបស់ពួកគេដូចដើមដដែល ៕









ប្រែសម្រួល​ ៖ គន្ធា


ប្រភព ៖ kapook


Tags: Margie rasri Pok Chirathivat