អាហ្វ្រិកខាងត្បូង : ប្រភពព័ត៌មាន ពីគេហទំព័របរទេសមួយ បានឲ្យដឹងថា ស្ត្រីជាម្តាយ ទារិកាម្នាក់ ដែលទើប នឹងកើត បាន ៦សប្តាហ៍ ប៉ុណ្ណោះ មានការរន្ធត់ ចិត្តជាខ្លាំង នៅពេលកូនស្រី របស់នាង ត្រូវបានប្អូនប្រុស អាយុ ២៤ឆ្នាំ ដែលជាឪពុកមា របស់ក្មេងចាប់រំលោភ។
ហេតុការណ៍នេះ កើតឡើងនៅប្រទេសអាហ្វ្រិក ខាងត្បូង ខណៈដែលទារិកាម្នាក់នេះ ស្ថិតក្នុង ការថែរក្សា នៅឡើយ ហើយម្តាយ បានដាក់កូនឲ្យដេក នៅក្នុងបន្ទប់ ដែលស្ថិតនៅ ផ្ទះក្នុងតំបន់ Galeshewe ហើយ ខ្លួននិង ជីដូន ក្មេងកំពុងមើល ទូរទស្សន៍នៅខាងក្រៅ ស្រាប់តែកូនយំ ម្តាយក៏ចូលទៅមើល ប៉ុន្តែមិនបានឃើញកូនតូច នៅក្នុងបន្ទប់ដេកឡើយ។ នាងក៏ ស្រែកថាកូនស្រី ត្រូវគេចាប់ជម្រិត ហើយប្រាប់អ្នកជិត ខាងឲ្យជួយ។
រីឯ ជីដូន បានឮសម្លេងចៅយំ ក៏ដើរតាមសម្លេងយំនោះ ហាក់ដូចជានៅខាងក្រោយផ្ទះ គាត់ក៏ឃើញកូនប្រុស រត់ចេញពីទីនោះ និងឃើញទារិកាតូច នៅលើគ្រែមួយ និងមានឈាមផងដែរ។ ទារិកាត្រូវបានជីដូន និងម្តាយ បញ្ជូន ទៅមន្ទីរពេទ្យ Kimberley ដើម្បីព្យាបាលជាបន្ទាន់។ ឪពុកមា ដែលជាជនសង្ស័យត្រូវប៉ូលីស តាមចាប់ខ្លួន បានដោយគេសារភាពថា បានយកទារិកានេះ ចេញតាមបង្អួច និងបានសម្រេចតណ្ហា ផ្លូវភេទរបស់ខ្លួនទៀតផង៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល