Paul Walker ត្រូវបានគេស្គាល់ យ៉ាងច្បាស់ថា ជាតួសំដែង ដ៏ល្បីមួយ ក្នុងរឿង Fast Furious ដែលថ្មីៗនេះ បានទទួល មរណភាព ដោយសារតែ គ្រោះថ្នាក់ចរាចរ បាត់ទៅហើយ ។
គ្រោះថ្នាក់ចរាចរ នោះបានកើតឡើង នៅឯ Santa Clarita ភាគខាងជើងរដ្ឋ Los Angeles ក្នុងពេល ដែលគាត់កំពុង ធ្វើដំណើរទៅ កម្មវិធី សប្បុរសធម៌មួយ ។ មិត្តភក្តិរបស់ Paul Walker គឺជាអ្នកបើក ដែលត្រូវបាន គេស្គាល់ឈ្មោះថា Roger Rodas ដែលជាអ្នក មានមុខមាត់ ក្នុងជំនួញ ឡានទំនើបៗ និងទាក់ទងជាមួយ Paul Walker ជាយូរណាស់ មកហើយ ។ ក្នុងពេលដែល គេទាំងពីរ កំពុងធ្វើ ដំណើរទៅកម្មវិធី សប្បុរសធម៌ មួយ ដោយប្រើប្រាស់ឡាន ម៉ូដែល Porsche Carrera GT ។ ក្រោយមកប្រហែល ជាបើកលឿនពេក ឡានក៏បាត់បង់ ម្ចាស់ការ ហើយក៏ជ្រុល ទៅបុកដើមឈើ ដែលនៅជាប់ផ្លូវ ផ្ទុះឆេះធ្វើអោយ អ្នកទាំង ២ បាត់បង់ជីវិតតែម្តង ។
ដំណឹងមួយនេះ បានធ្វើអោយទស្សនិកជន និងសារព័ត៌មាន ទូទាំងពិភពលោក ភ្ញាក់ផ្អើមយ៉ាងខ្លាំង ហើយបញ្ចេញ ភាពសោកសៅ ពាសពេញ អ៊ីនធើណេត ជាពិសេសគឺ បណ្តាញសង្គម Facebook ។ ជាមួយគ្នានេះដែរ រឿង Fast Furious 7 នឹងត្រូវពន្យាពេល ឬក៏យ៉ាងណា ទៀតនោះយើង មិនទាន់ដឹង នៅឡើយទេ ។ Camnews ក៏សុំចូលរួមរំលែកទុក្ខ ដល់គ្រួសារលោក Paul Walker ដែរ ដែលជា អ្នកសំដែងមួយរូប ដ៏មានទេព្យកោសល្យ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ mirror