(ចិន)៖ យករថយន្តចេញពុំរួចហើយវាក៏ជាកំហុសរបស់ម្ចាស់រថយន្តនោះដែលចតខុសកន្លែង។ ហេតុការណ៍នេះកើតឡើងនៅ ខេត្ត Anhui ប្រទេសចិន មនុស្សជាច្រើនបាននាំគ្នាទាញកាមេរ៉ាថតរូបភាពនេះជាជាងជួយបុរសម្ចាស់រថយន្តទាញធុងសម្រាមចេញព្រោះគេកំពុងខឹងសម្បារដែលត្រូវនរណាយកធុងសម្រាមដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះមកដាក់ព័ទ្ធជុំវិញមិនឲ្យគេចេញរួច។
តាមពិតទៅកន្លែងនោះជាតំបន់ដែលគេដាក់ធុងសម្រាមបែរជាបុរសម្ចាស់រថយន្តមកចតកណ្តាល វាលនៅកន្លែងរបស់គេហើយដើរទៅណាបាត់ហើយក៏គ្មាននរណាអាចទៅប្រាប់ឲ្យយករថយន្តចេញបានទើបអ្នកអនាម័យនាំគ្នាអូសធុងសម្រាមមកដាក់ព័ទ្ធជុំវិញដល់ទៅ៤០។
ក្រោយពីដាក់ធុងសម្រាមហើយក៏មានអ្នកសរសេរសំបុត្រមួយរក្សាទុកឲ្យម្ចាស់រថយន្តឲ្យរង់ចាំដោយអត់ធ្មត់តែយ៉ាង ណាក៏រឿងនេះត្រូវបានដោះស្រាយដោយល្អដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង