តារាបរទេស ៖ ប្រិយមិត្តទស្សនិកជនបានដឹងរួចមកហើយថា នាប្រមាណមួយម៉ោងមុន
នេះសារព័ត៌មាន Camnews បានចេញផ្សាយនូវអត្ថបទមួយ ដែលទាក់ទងនឹងការប្រគល់
ពានរង្វាន់តារាប្រចាំឆ្នាំ នាទីក្រុងឡុងដ៍ ដែលមានឈ្មោះថា GQ Men Of The Year
Awards ។
តែអ្វីដែលធ្វើអោយទស្សនិកជន ក៏ដូចជា អ្នកកាសែតមានភាពភ្ញាក់ផ្អើលជាងមុននោះ គឺថា លោក
ស្រី Nancy Dell'Olio ដែលជាមេធាវីដ៏កំពូល ក៏ដូចជាតារាជើងចាស់ បានបង្ហាញភាពស៊ិចស៊ីរបស់
ខ្លួនម្តងមើល ក្នុងអំឡុងការចូលរួមកម្មវីធីប្រគល់ពានរង្វាន់តារា នាទីក្រុងឡុងដ៍ ឆ្នាំនេះ ។
គួរបញ្ជាក់ផងដែរថា លោកស្រី Nancy Dell'Olio ដែលមកទល់នឹងសព្វថ្ងៃនេះមានវ័យ ៥១ ឆ្នាំ
ហើយនោះ ត្រូវបានរកអោយឃើញថា លោកស្រីមានភាពស៊ិចស៊ី ក៏ដូចជា មានភាពទាក់ទាញ
មែនទែន ស្របពេលដែលលោកស្រីស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ រ៉ូបខ្លីពណ៌ខ្មៅ ជាមួយនឹង
ស្បែកជើងកែងចោទ។
មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមប្រភពសារព័ត៌មានកំសាន្តដដែលមួយនេះ បានបញ្ជាក់ផងដែរថា
លោកស្រីពិតជាមានភាពសប្បាយរីករាយ ក៏ដូចជារន្ទត់មែនទែន ខណៈពេលដែលបានចូលរួមជា
ភ្ញៀវកិត្តិយសក្នុងកម្មវិធីប្រគល់ពានរង្វាន់មួយនេះ កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១២ កន្លងផុត
ទៅថ្មីៗនេះ នៅឯ The Royal Opera House នាទីក្រុងឡុងដ៍៕
ដោយ ៖ ពិសី
ប្រភព ៖ Dailymail