CamNews

ម៉ូដែល យល់ដឹង 

តើស្ត្រីគួរជ្រើសរើសឈុតខោអាវទ្រនាប់បែបណាដើម្បី អោយសមនឹងសំលៀកបំពាក់ការិយាល័យ?

ការជ្រើសរើសឈុតខោអាវទ្រនាប់អោយសាកសមទៅនឹងសំលៀកបំពាក់ក្រៅមិនមែនស្រ្តី
គ្រប់រូបសុទ្ធតែអាចធ្វើបាននោះទេ ។​ប្រសិនជាការស្លៀកពាក់របស់អ្នកមានលក្ខណៈសិចស៊ី
ទៅកាន់ការរិយាល័យធ្វើការ ហើយបែរជាជ្រើសឈុតក្នុងមានសភាពលេចធ្លោឆើតពេក
វាអាចធ្វើអោយមានចំណុចអវិជ្ជមានជាច្រើនចំពោះខ្លួនអ្នក ជាពិសេសភាពអស់សំណើច
ពីអ្នកធ្វើការដូចគ្នា ។

នៅពេលដែលអ្នកទៅធ្វើការ សំលៀកបំពាក់របស់អ្នកត្រូវតែមានសណ្តាប់ធ្នាប់​​ និងបែបទាន់
សម័យ ដូច្នេះការជ្រើសរើសសំលៀកបំពាក់ក្នុង អោយសមរម្យអាចធ្វើអោយអ្នកមើលទៅ
ជាមនុស្សម្នាក់ដែលសាកសមបំផុតនៅក្នុងក្រសែភ្នែកអ្នកដទៃ ។

ប្រសើរបំផុតអ្នកគួរតែជ្រើសររើសឈុតណាដែលមានពណ៌បែបចាស់ដូចជា ពណ៌ស​ រឺក៏
ពណ៌ត្នោត រឺពណ៌ស្បែក ជាដើម ពីព្រោះពណ៌ទាំងនោះវាសាកសមបានជាមួយស្ទើរតែគ្រប់
ប្រភេទនៃឈុតសំលៀកបំពាក់ខាងក្រៅ ។

ឈុតសំលៀកបំពាក់ក្នុង មានពណ៌ស្រាលសាកសមបំផុតសំរាប់អ្នកដែលចូលចិត្តពាក់អាវ
សឺមីមានពណ៌ស្រស់ខ្ចី ។

ប្រសិនជាអ្នកពាក់អាវសឺមីពណ៌ស នោះមិនគួរស្លៀកពាក់អាវក្នុងមានពណ៌ក្រហម ពណ៌
ស្វាយ រឺពណ៌ដែលឆើតៗឡើយ ។ ពីព្រោះប្រការទាំងនេះវាគ្រាន់តែជាការទាក់ទាញអារម្មណ៍
របស់អ្នករួមការងារជាមួយគ្នាទៅលើឈុតក្នុងរបស់អ្នកតតែប៉ុណ្ណោះ ។

វិធីជ្រើសរើសល្អប្រសើរនិងវ័យឆ្លាតបំផុតគឺពេលដែលលោកអ្នកស្លៀកពាក់ឈុតខាងក្រៅ
ពណ៌អ្វី អ្នកគួរតែជ្រើសឈុតក្នុងមានពណ៌ប្រហាក់ប្រហែលគ្នាដែរទើបអាចចៀសផុតពី
ចំណាប់អារម្មណ៍របស់អ្នកដ៏ទៃនៅពេលដែលមានការលេចចេញដោយអចេតនា ។


(ពី webphunu)
យ៉ាវីន

Tags: