CamNews

តារា 

នាង Nychaa ត្រលប់ទៅសាងស្នេហ៍សង្សារ ដោយធ្វើរឿងនេះ?

ថៃ ៖ រយៈពេលប្រហែលជាង ២ សប្តាហ៍កន្លងទៅនេះ តារាសម្តែងស្រីនាង Nuttanicha Dungwattanawanich ហៅ Nychaa បានចូលរួមនៅក្នុងការប្រគុំតន្រ្តីមួយ ដែលមានឈ្មោះថា "Ed Sheeran" ជាមួយនឹងអតីតសង្សាររបស់នាង ។ 

ក្រោយបែកធ្លាយព័ត៌មានមួយនេះ ធ្វើឲ្យ Fans ចង់ដឹងចងលឺថា តើតារាស្រីវ័យ ២១ ឆ្នាំរូបនេះ ត្រលប់ទៅត្រូវរូវជាមួយនឹងសង្សារចាស់របស់នាងវិញ ឬយ៉ាងណា? 

តួស្រីក្នុងរឿង "កូនប្រសាររាជវង្ស" បានថ្លែងប្រាប់អ្នកកាសែតថា នាងបានទិញសំបុត្រប្រគុំតន្រ្តីនោះតាំងពីយូរមកម្ល៉េះ ហើយនាងពិតជាបានទៅជាមួយនឹងសង្សារចាស់របស់ខ្លួនពិតមែន ។ 

Nychaa បន្តទៀតថា នៅក្នុងការប្រគុំតន្រ្តីនោះ ខ្លួននិងសង្សារចាស់ បាននិយាយជាមួយគ្នាធម្មតា ក្នុងនាមជាមិត្ត ប៉ុន្តែមិនមែនក្នុងន័យស្នេហាអីនោះទេ ហើយការចូលរួមលើកនេះ នាងសារភាពថាពិតជាសប្បាយខ្លាំងណាស់ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: nuttanicha dungwattanawanich Tono pakin