CamNews

តារា 

Justin Bieber ត្រូវគេដេញចេញពីក្លឹបកំសាន្តម្តងទៀតហើយ

ជាថ្មីម្តងទៀត Justin Bieber ធ្វើអោយខ្លួនឯងល្បីទៀតហើយក្នុងពេលទៅលេងក្លឹបនៅ
ទីក្រុង Veinna ប្រទេស Austria ។ តារាចំរៀងវ័យ ១៩​ ឆ្នាំរូបនេះត្រូវបានគេដេញចេញ
ពីក្លឹបដោយសារសំដែងអត្តចរិកមិនល្អនិងដោយសារ អង្គរក្សរបស់ខ្លួនបានធ្វើអោយ
មានការភ័យខ្លាច ដល់អ្នកដែលមកកំសាន្តនៅក្នុងក្លឹបនោះដែរ ។ 



ប្រភពព័តមានបាននិយាយថា អង្គរក្សរបស់ Justin Bieber បានឆក់យកកាមេរ៉ារបស់
ទស្សនិកជនមួយចំនួនដែលប្រើប្រាស់សំរាប់ថតរូបនោះ យកមកបោកចោលតែម្តង ។ 
មិនត្រឹមតែប៉ុណ្ណោះពេល Justin Bieber ច្រៀងចប់អង្គរក្សរបស់គេឆក់ទូរស័ព្ទរបស់អ្នក
គាំទ្រហើយបោះចោលម្តងទៀត ។ ក្រោយមកមិនទាន់បាននៅកំសាន្តក្នុងក្លឹបផងស្រាប់
តែត្រូវ អ្នកចាត់ការលោក Joachim Bankel ដេញចេញពីក្លឹបរបស់លោក ។ លោកបាន
ប្រាប់ថាក្លឹបរបស់លោកនឹងលែងស្វាគមន៍ Justin Bieber សារជាថ្មីទៀតហើយ ៕


ដោយ ៖ លីលី
ប្រភព ៖ កុសល 


Tags: justin bieber kick out club star