CamNews

ប្លែកៗ 

បុរសម្នាក់ រំលោភ រថយន្ដអ្នកដទៃ ត្រូវនគរបាលចាប់ខ្លួន

បុរសម្នាក់នៅក្នុងរដ្ឋ Ohio អាមេរិក ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីមានគេចោទថា បុរសនេះ
ប្រុងនឹងរួមភេទជាមួយនឹងក្បាលរថយន្ត ដែលចតនៅលើដងផ្លូវ។

នគរបាលនៅក្នុងក្រុង Dayton បានទទួលការហៅទូរស័ព្ទកាលពីថ្ងៃអង្គារកន្លងទៅ ទាក់ទឹនទៅនឹង
បុរសម្នាក់ឈ្មោះ Michael Henson អាយុ ៣៥ឆ្នាំ ដែលស្លៀកពាក់តែខោខ្លី និងស្បែកជើងពណ៌ខ្មៅ។

Michael Henson ត្រូវបានចាប់ខ្លួនពីបទ រំលោភរថយន្ដអ្នកដទៃ

សាក្សីម្នាក់នេះ បានឱ្យដឹងថា នាងបានឃើញ Michael ទាញខោចុះ រួមបញ្ចេញកាយវិការដូចចង់
រំលោភលើក្បាលរថយន្ដពណ៌ក្រហមដែលចតនៅលើដងផ្លូវ។ នៅពេល Michael សន្លប់នៅក្បែរ
រថយន្ត នាងបានហៅទូរស័ព្ទទៅកាន់នគរបាល។

នៅមុនពេលនគរបាលមកដល់ បុរសឈ្មោះ Michael នេះ ក៏បានដឹងខ្លួនឡើងវិញ និងអាចដើរបាន
ប៉ុន្តែ នៅតែត្រូវបាននគរបាលចាប់ទៅប៉ុស្ដិ៍។

ភាគីខាងនគរបាល ឱ្យដឹងថា បុរសនេះបានស្រវឹងស្រា។ នគរបាលក៏បានទូរស័ព្ទហៅម្ចាស់រថយន្ដ
ដែលត្រូវបានគេ “រំខាន” មកសួរនាំ។ ម្ចាស់រថយន្តថ្លែងថា ខ្លួនមិនបានដឹងថា មានរឿងចម្លែក កើត
ឡើងចំពោះរថយន្ដរបស់ខ្លួននោះទេ។

Michael បច្ចុប្បន្ន ត្រូវបានកាត់ទោសពីបទរំលោភរថយន្តនៅទីសាធារណៈ និងត្រូវឃាត់ខ្លួនបណ្ដោះ
អាសន្ននៅឯព័ន្ធនាគារក្នុងតំបន់ Montgomery។ ចំនួនទឹកប្រាក់ដែល Michael ត្រូវបង់ដើម្បីធានាខ្លួន
ឡើងដល់ ២.៥០០ដុល្លារអាមេរិក។

ប្រែសម្រួល ៖ តារា


Tags: ប្លែក រំលោភរថយន្ដ អាមេរិក ចម្លែក