CamNews

តារា 

មិននឹកស្មានថា ថ្ងៃមង្គលការនាង Margie rasri និងស្វាមីមហាសេដ្ឋី អញ្ជើញភ្ញៀវច្រើនដល់ថ្នាក់នេះ

កំសាន្ត ៖ មង្គលការរបស់តារាសម្តែងស្រីល្បីឈ្មោះប្រចាំប្រទេសថៃគឺនាង Margie rasri និងប្រារព្ធធ្វើឡើងនៅចុងឆ្នាំ ២០១៧ នេះ ហើយពិធីនេះនឹងប្រារព្ធធ្វើឡើងយ៉ាងអធកអធមបំផុត មិនថាទីតាំង ឬសូម្បីតែរ៉ូបរៀបរបស់កូនក្រមុំ និងសម្លៀកបំពាក់របស់កូនកំលោះ ព្រមទាំងអ្នកកំដរក៏មានចំនួនមិនតិចដែរ ពោលគឺដល់ទៅ​ ២៦ នាក់ឯណោះ ។

 

យោងតាមប្រភពផ្លូវការមួយរបស់ប្រទេសថៃបានឲ្យដឹងថា លោក Pok Chirathivat ដែលជាអនាគតស្វាមីរបស់តារាថៃ នាង Margie rasri បានផ្តល់កិច្ចសម្ភាស៍ថា នៅក្នុងថ្ងៃពិសេសរបស់ខ្លួននោះ ពួកគេនឹងអញ្ជើញភ្ញៀវដល់ទៅ​ ៣០០០ នាក់ឯណោះ ដើម្បីចូលរួម ។ គ្រាន់តែលឺបែបនេះភ្លាមធ្វើឲ្យអ្នកគាំទ្រពិតជាហួសចិត្តនឹងនឹកស្មានមិនដល់ពិតមែន ។ 

ទោះបីជាយ៉ាងណា Camnews ក៏សូមជូនពរឲ្យគូស្នេហ៍មួយគូនេះ កាន់តែមានភាពផ្អែមល្អែម និងស្រលាញ់គ្នាតរៀងរហូតទៅ ៕












ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thairath


Tags: Margie rasri Pok Chirathivat