CamNews

តារា 

ថាម៉េច Hailey Baldwin ចំណាយលុយច្រើនដល់ម្លឹងទៅកែសម្ជស្សយកទម្រង់មុខដូច Selena gomez?

ហូលីវូដ ៖ យោងតាមផេកព័ត៌មាន NW បានឲ្យដឹងថា មង្គលការរបស់តារាចម្រៀងលោក Justin Bieber និងនាង Hailey Baldwin មានបញ្ហាចំរូងចម្រាសបន្ទាប់ពីចុះសំបុត្រអាពាហ៍ពិពាហ៍ ។ 

ពាក់ព័ន្ធជាមួយនិងរឿងនេះផងដែរ ក៏ស្រាប់តែលេចធ្លាយពាក្យចចាមអារាមថា នាង Hailey Baldwin ចង់កែសម្ជស្សមុខមាត់ឲ្យដូចជាសង្សារចាស់ Justin bieber គឺនាង Selena gomez ក្នុងគោលបំណងរក្សាទំនាក់ទំនងជាមួយនិងស្វាមីឲ្យបានយូរអង្វែង ។ 

ប្រភពដដែលបានបន្តទៀតថា នាង Hailey Baldwin បានចំណាយប្រាក់ដល់ទៅ ៤០,០០០ ដុល្លារ ដើម្បីកែច្រមុះ មាត់ ចង្កា និងចិញ្ចើម ។ 
ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានដែលខាង NW បានចុះផ្សាយត្រូវបានគេដឹងថា​ មិនមែនជាការពិតទេ ព្រោះនៅថ្ងៃទីខួបកំណើតរបស់នាង Hailey Baldwin និងបុណ្យ Thanksgiving គឺលោក Justin bieber បានបង្ហាញភាពផ្អែមល្អែម និងក្តីស្រលាញ់ទៅដល់ភរិយារបស់ខ្លួន ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Justin bieber Hailey Baldwin Selena gomez