CamNews

តារា 

តារាល្បីលោក ឈិនឡុង និង Fan Bingbing ចេញមុខបកស្រាយអំពីរូបថត ដែលគេកំពុងភ័យស្លន់ស្លោទាំងនេះ

ព័ត៌មានកំសាន្ត ៖ នៅពេលដែលអ្នកបានមើលឃើញនៅរូបថតរបស់តារាស្រី Fan Bingbing និងវីរបុរសដែលជាកំពូលតារាសម្តែងជើងចាស់លោក Jackie Chan សូមកុំទាន់អាល់មានការសង្ស័យនិង យល់ច្រឡំចំពោះរូបថតទាំងអស់នេះរបស់ពួកគេ ពីព្រោះតែវាគ្រាន់តែការបង្ហាញក្បាច់គុនជាលក្ខណៈសិល្បៈ ដែលលោក Jackie Chan កំពុងធ្វើការបង្រៀនទៅដល់ តារាស្រី Fan Bingbing តែប៉ុណ្ណោះ ។ 

មូលហេតុនេះដោយសារតែ តារាស្រី Fan Bingbing និងលោក Jackie Chan បានធ្វើការថតខ្សែភាពយន្តជាលើកដំបូងជាមួយនិងគ្នា ដោយខ្សែភាពយន្តនោះមានចំណងជើងថា Skiptrace (绝逃亡地) ដែលស្ថិតនៅក្នុងទីក្រុង សៀងហៃ កាលពីថ្ងៃទី ១០ ខែមិថុនា ។ ហើយកាលពីមុនលោក Jackie Chan ក៍ធ្លាប់បានបង្រៀនក្បាច់គុនទៅដល់ Fan Bingbing ដូចគ្នា ។ 


តារាស្រី Fan Bingbing និងលោក Jackie Chan មានការជិតស្និទ្ធិជាមួយនិងគ្នាដោយសារតែពួកគេគឺជាតារារួមអាជីព ហើយមូលហេតុដែលក្រុមអ្នកគាំទ្រមើលឃើញថា អ្នកទាំង២ កាន់តែផ្អឹបគ្នានៅពេលដែលកំពុងតែសម្តែងនៅក្នុងបង្ហាត់ក្បាច់គុននោះ បានធ្វើឲ្យមានក្រុមពាក្យចចាមអារាមមិនល្អកើតមានឡើងចំពោះតារារួមអាជីពទាំង ២ ​នេះ ប៉ុន្តែមិនជាអ្វីនោះទេ ពួកគេទាំង ២ នាក់នេះក៍បានចេញមុខមកបកស្រាយលើបញ្ហានេះរួចអស់ទៅហើយ ។ 

គួរបញ្ជាក់ឲ្យដឹងទៀតថា លោក Jackie Chan និង Fan Bingbing គ្រោងនឹងថតខ្សែភាពយន្តជាមួយនិងគ្នាជាលើកទី ២ ជាមួយគ្នា​ដោយចំណាយពេលថតរហូតដល់ទៅ ២​ឆ្នាំឯណោះ ហើយអ្នកទាំង ២ នេះនឹងដើរតួជាពូនិង ក្មួញជាមួយនិងគ្នា ។ ហើយពេលវេលាដែលត្រូវថត នឹងត្រូវបានអ្នកចាត់ការកំណត់កាលពីថ្ងៃទី ២២ ខែកក្កដា ៕




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Jackie Chan Fan Bingbing