CamNews

តារា 

ទីបំផុត! ឈិន ឡុង ទទួលបានពានអស្ចារ្យជាងគេលើលោក ក្រោយប្រលូកក្នុងវិស័យសិល្បៈចង់ យុិនសុិន!

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីប្រលូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលដល់ទៅ ៥៦ ឆ្នាំ ហើយសម្តែងនៅក្នុងខ្សែភាពយន្តជាង ២០០ រឿង នៅទីបំផុត លោក Jackie Chan ហៅ ឈិន ឡុង ទទួលបានពានរង្វាន់ Oscar ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ E! online បានឲ្យដឹងថា តារាសម្តែងវ័យ ៦២ ឆ្នាំរូបនេះទទួលបានពានរង្វាន់កត្តិយសនៅក្នុងកម្មវិធី Oscar at the Eighth Annual Governors Awards at the Hollywood and Highland Center នៅក្នុងទីក្រុង Los Angeles កាលពីយប់ថ្ងៃសៅរ៍ ។ 

ជាងនេះទៅទៀតអ្នកនិពន្ធ លោក Tom Hanks, Michelle Yeoh និង Chris Tucker ក៏មានវត្តមាននិងប្រគល់ជាកាដូ សម្រាប់ថ្ងៃពិសេសរបស់លោក Jackie Chan ថែមទៀតផង ។​ ក្រោយពីទទួលបានពានរង្វាន់នៅក្នុងក្តីស្រម៉ៃរួចហើយ តារាសម្តែងជើងចាស់រូបនេះក៏បានធ្វើការចែករំលែកឲ្យប៉ានិងម៉ាក់របស់ខ្លួនមើលជាមួយគ្នាផងដែរ ពិតជារឿងគួរឲ្យរំភើបយ៉ាងខ្លាំង ។ 

មិនត្រឹមតែប៉ុណ្ណោទេ ប៉ារបស់លោក Chan ក៏បានសរសើរមិនដាច់ពីមាត់ថា កូនរបស់លោកតែងតែទទួលពានរង្វាន់ស្ទើរគ្រប់រឿង ហើយច្រើនជាងគេនៅលើលោកថែមទៀតផង ។​

Jackie Chan បានបន្ថែមទៀតថា ក្រោយពីប្រលូកនៅក្នុងវិស័យសិល្បៈយ៉ាងយូរ ក្តីប្រាថ្នាដ៏ធំរបស់លោកគឺចង់ទទួលបានពានរង្វាន់ Academy Award ឬ អាចហៅថា Oscar ហើយនៅទីបំផុតលោកក៏បានសម្រេចបំណងប្រាថ្នាមួយនេះ ។ លោក Chan បានថ្លែងអំណរគុណទៅដល់ទីក្រុងហុងកុង ដែលជាស្រុកកំណើត ជាប្រទេសដែលពោរពេញទៅដោយភាពកក់ក្តៅ ហើយលោកក៏មានមោទនភាពយ៉ាងខ្លាំងដែលបានក្លាយជាជនជាតិចិន ហើយក៏អរគុណទៅដល់ Hollywood សម្រាប់គ្រប់យ៉ាងដែលបានបង្រៀនរូបលោកជាច្រើនឆ្នាំ និងរឿងជាច្រើនទៀត ហើយក៏ជួយឲ្យរូបលោកមានឈ្មោះល្បីល្បាយ នឹងមានកេរ្តិ៍ឈ្មោះមកទល់សព្វថ្ងៃនេះ ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ ndtv


Tags: Jackie Chan