CamNews

យល់ដឹង 

និយាយទូរស័ព្ទយូរអាចប្រឈមមុខនឹងការ កើតជំងឹថ្លង់ត្រច្រៀក


តាមការសិក្សារស្រាវជា្រវបានបង្ហាញថា ចំពោះអ្នកណាដែលបានប្រើប្រាស់ទូរស័ព្ទដៃ ក្នុងការសន្ទនាជាយូរម៉ោងនោះ អាចនឹងប្រឈមមុខទៅនឹងការកើតជំងឺថ្លង់ត្រច្រៀក។
ជាទូទៅការសន្ទនាតាមទូរស័ព្ទអាចនិយាយយ៉ាងយូរ ត្រឹមតែ១០នាទីតែប៉ុណ្ណោះ ម្យ៉ាងទៀតនៅពេលនិយាយនោះគឺត្រូវផ្លាស់ប្តូរពីត្រចៀកម្ខាងមកត្រច្រៀកម្ខាងទៀត
ក្នុងអំឡុងពេល ២ទៅ៣នាទី។ តាមការពិសោធន៏បានបង្ហាញថា នៅពេលដែលលោកអ្នក
និយាយទូរស័ព្ទលើសពី១០នាទី ត្រច្រៀករបស់លោកអ្នកឡើងក្រហាម ហើយក្តៅស្លឹកត្រច្រៀក និងរហូតដល់មានអាម្មរណ៏ថា ហឹងត្រច្រៀក។ អាការៈបែបនេះហើយ យូរៗទៅនឹងអាចបង្ក
អោយមានជំងឺថ្លង់ត្រច្រៀកតែម្តង។ ដូច្នេះប្រសិនជារឿងអី្វត្រូវពិភាក្សានោះ លោកអ្នកគួរតែ
ណាត់គ្នាមកនិយាយទល់មុខ ល្អជាងការប្រើប្រាស់ទូរស័ព្ទ។


អត្ថបទស្រាវជ្រាវដោយ ខេមរៈ

Tags: