CamNews

កីឡា 

ជម្រើសជាតិ Brazil ផ្ដួលក្រុមជម្រើសជាតិ​ Perú ត្រឹមលទ្ធផល ពិន្ទុ ២-១ ក្នុងព្រឹត្ដិការណ៍ Copa America

ព័ត៌មានកីឡា៖ ក្រុមជម្រើសជាតិ Brazil​ កាលពីថ្ងៃម្សិលមិញ ប៉ះជាមួយ ជម្រើសជាតិ Perú ក្នុងវគ្គប្រកួត​ Copa America បានសម្រេចលទ្ធផលពិន្ទុ ២-១ ។​

ក្រុមជម្រើសជាតិ Brazil​ ទើបតែបើកការប្រកួតលើកដំបូង របស់ខ្លួន ក្នុងវគ្គរដូវកាលនេះ ក៏ប្រញាប់យកឈ្នះលើក្រុម​ ជម្រើស​ជាតិ Perú ក្នុងលទ្ធផលពិន្ទុ ២-១ ដោយស្ថិតក្រោមយុទ្ធសាស្រ្ដស្វែងរកគ្រាប់បាល់ដោយកីឡាករ​ Neymar នៅនាទីទី ៥ និងកីឡាករ Douglas Costa នៅនាទីទី ៩០ ។ ថ្វីត្បិតតែ Brazil អាច​យកទទួលបាន​ជ័យ​​ជំនះក៏ពិតមែន ប៉ុន្ដែសម្រាប់នាទីនៃការប្រកួត Peru បានឆ្លៀតឱកាសឆក់យកបានមួយគ្រាប់ភ្លាមៗ នៅ​នាទីទី ៣ ដោយកីឡាករ Christian Cueva។

យោងតាមការចុះផ្សាយរបស់ BBC បានឲ្យដឹងថា Brazil បានខុសបច្ចេកទេស នៃការរៀបចំរបស់ខ្លួន ធ្វើឲ្យ ប្រិយមិត្ដប្រចាំក្រុម មានការភិតភ័យ ជាខ្លាំងនឹងការចាប់ផ្ដើមប្រកួត ដោយ ក្រុមធ្វើឲ្យបូតមួយគ្រាប់​ភ្លាម​ៗ ក្នុងនាទីដំបូង ដោយកីឡាករ Christian Cueva របស់ក្រុម Peru ស៊ុតបាន ១ គ្រាប់នៅនាទីទី ៣ ។ ប៉ុន្ដែអកុសល​ក្រុមនេះ គ្មានឱកាសអាចបង្កើតពិន្ទុ បានទៀតនោះទេ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Perú Brazil