ទស្សនិកជន ច្បាស់ជាធ្លាប់បានឃើញហើយ នូវការកាច់ដៃកាច់ជើង ឬពត់ខ្លួនទន់ដូចពស់
ដូចខ្លួនគ្មានឆ្អឹង របស់កីឡាកាយសម្ព័ន្ធ ។ ថ្ងៃនេះ Camnews បានលើកយកកីឡាការនីមួយ
ដែលមានជំនាញក្នុងការពត់ខ្លួន ដែលមានសម្រស់និងដងខ្លួនយ៉ាងសិចស៊ី ។
នាងមានឈ្មោះថា Julia Gunthel មានអាយុ ២៧ ឆ្នាំកើតនៅរុស្សី ហើយមានឈ្មោះហៅក្រៅ
ថា Zlata ។ Zlata បានរកឃើញថា នាងមានទេពកោសល្យពត់ខ្លួន នៅពេលនាងមានអាយុ
៤ ឆ្នាំ ។ ក្រោយមក នាងក៏ចាប់ផ្តើមហ្វឹកហាត់រហូតមកដល់ពេលនេះ ។ ដោយសារតែមាន
ដុងពីកំណើត Zlata បានក្លាយជាអ្នកសំដែងពត់ខ្លួនមួយរូប ដ៏ល្បី ដែលគេបានស្គាល់នាងយ៉ាង
ច្បាស់ ដោយសម្ថភាពរបស់នាងគឺ ការពត់ខ្លួនចូលក្នុងប្រអប់ ។
ថ្មីៗនេះ នាងកំពុងតែរៀបចំសំដែង នៅក្នុងកម្មវិធីដ៏ធំមួយ នៅឯទីក្រុង Colonge អាលឺម៉ង់ ។
ក្រៅពីអាជីពជាអ្នកសំដែងពត់ខ្លួន នាងក៏ជាតារាម៉ូដែលដ៏សិចស៊ីមួយរូបផងដែរ ៕
ដោយ ៖ កុសល
ប្រភព ៖ k14