CamNews

រថយន្ត 

ក្រុមហ៊ុនHondaរបស់ប្រទេសជប៉ុនប្រកាសប្រមូលរថយន្ត


ក្រុមហ៊ុន Honda របស់ប្រទេសជប៉ុនបានធ្វើការប្រកាសប្រមូលរថយន្តចំនួន ៩៣៦,០០០
គ្រឿង ពីជុំវិញពិភពលោក, ដែលផ្តោតសំខាន់ទៅលើរថយន្តពេញនិយមមួយឈ្មោះ Jazz
overseas ដោយសារតែបញ្ហាកំហុសទៅលើការបិទបើកបង្អូចរថយន្ត។ ក្រុមហ៊ុន Honda
និងធ្វើការប្រមូលរថយន្តចំនួន ២១៦, ១៩៣ ដែល រួមមាន Jazz overseas និងប្រភេទដទៃ
ទៀតនៅក្នុងប្រទេសជប៉ុនដើម្បីធ្វើការត្រួតពិនិត្យទៅលើប្រពន្ធ័បិទបើកបង្អូចនៅខាងអ្នក
បើកបរ។ ក្នុងចំណោមនោះមាន ២០៣, ៧៧៧ រថយន្ត ត្រូវបានផលិតនៅក្នុងអំឡុងឆ្នាំ
២០០៥ ទៅ២០០៧។ ២៥៥, ៧៦៦ យានយន្តផ្សេងទៀតត្រូវបានធ្វើការប្រមូលនៅក្នុង
ប្រទេសចិន, ២៩៧,០០០នៅក្នុងទីកន្លែងផ្សេងៗក្នុងទ្វីបអាស៊ី និង១០៣,០០០យានយន្ត
នៅក្នុងទ្វីបអាមេរិចខាងជើង។ ចំនួនសរុបនៃយានយន្តដែលត្រូវបានធ្វើការប្រមូលនៅ
ជុំវិញពិភពលោកមានចំនួន ៩៣៦,០០០។ ក្រុមហ៊ុន Hondaបានចេញផ្សាយថា រថយន្ត
ដែលត្រូវបានធ្វើការប្រមូលមកនោះក៏រាប់បញ្ចូលនូវ ប្រភេទCRV Sport និង City Car ផងដែរ៕

ដកស្រង់ចេញពី Channel News Asia
ប្រែសំរួលដោយ វឌ្ឍនា

Tags: