CamNews

ប្លែកៗ 

ហួសចិត្ត ! ទៅមើលកុនដូចទៅឲ្យកុនមើលវិញ​ ស្រាប់តែភ្ញាក់ឡើង​កណ្តាល អាធ្រាត្របាត់​មនុស្សអស់

(អាមេរិក)៖ បុរសម្នាក់បានលង់លក់នៅក្នុងរោងកុនមួយដែលគេបានចូលទស្សនា ស្រាប់តែភ្ញាក់មកមិនឃើញ មានមនុស្សម្នាក់សោះធ្វើឲ្យគេហួសចិត្តនឹងខ្លួនឯងជាខ្លាំង។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺរោងកុនបានបិទទ្វារជិតបន្ទាប់ពីបុរសខាងលើនេះ ភ្ញាក់ឡើងនៅពាកកណ្តាលអាធ្រាត្រ ហើយគេក៏ប្រញាប់ទូរស័ព្ទរកជំនួយជាបន្ទាន់និងត្រូវបានសង្គ្រោះ តាមច្រកទ្វារអាសន្នហើយក៏ចាត់ទុកជាកំហុសបុគ្គលិក ដែរព្រោះមិនបានឆែកមើលអ្នកចូលទស្សនាថាចាកចេញអស់ឬនៅ។

ហេតុការណ៍នេះកើតឡើងនៅឯរោងកុនមួយ ស្ថិតនៅ Cornelius រដ្ឋ Oregon ទឹកដីអាមេរិក មហាជនដែលឮ ដំណឹងនេះបានសម្តែងការហួសចិត្តនឹងអ្នកគាំទ្រខ្សែភាពយន្ត លង់លក់ក្នុងដំណេករូបនេះជាខ្លាំង ហើយពួកគេនិយាយថា ប្រហែលជាខ្សែភាពយន្តរឿង Rogue One បែប Star Wars ហាក់ដូចជាមិនបានធ្វើឲ្យអ្នកគាំទ្រម្នាក់នេះ ជក់ចិត្តទេមើលទៅទើបលក់ស្រួលអីចឹង៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news