CamNews

សម្រស់ យល់ដឹង 

វិធីសាស្ត្រ​ក្នុង​ការ​ធ្វើ​ឱ្យ​អ្នកមាន​ស្នាមញញឹម​ស្រស់​ស្អាត​

គ្មាន​អ្វី​ដែល​អាច​ទាក់ទាញ​កូន​ ឬ​ អតិថិជន​របស់​អ្នក​ បាន​ល្អ​ជាង​ស្នាមញញឹម​ដ៏​កក់ក្តៅ​ជា
មួយនឹង​ភ្នែកមាន​ពន្លឺ​ដ៏​ស្រទន់​របស់​ អ្នក​នោះ​ទេ​។​ ស្នាមញញឹម​ដែល​មាន​លក្ខណៈ​ធម្មជាតិ
​ដោយ​មិន​មាន​បង្ហាញ​នូវ​ភាព​ខំ​ញញឹម​ តម្រូវ​ឱ្យ​មានការ​ហ្វឹកហាត់​។​ អ្នក​អាច​ហ្វឹកហាត់​សាច់
ដុំ​ស្នាមញញឹម​របស់​អ្នក​បាន​ ដូចដែល​អ្នក​ហ្វឹកហាត់​សាច់ដុំ​ពោះ​ ឬ​ សាច់ដុំ​ដើមដៃដែរ​។​
តារា​បង្ហាញ​ម៉ូត​ និង​ តារា​សម្តែង​ មិន​មាន​ស្នាមញញឹម​ដ៏​ស្រស់​ស្អាត​ដោយ​មិន​មានការ​ហ្វឹក
ហាត់​នោះ​ទេ​។​ សុខភាព​ល្អ​,​ ការ​មិន​ពិសារ​បារី​ និង​ ចៀសវាង​ការ​ទទួលទាន​ទឹកតែ​និង​កាហ្វេ​
អាច​ជួយ​បាន​ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង​អាច​ជួយ​ឱ្យ​អ្នកមាន​ស្នាមញញឹម​ដែល​ធ្វើ​ឱ្យ ​អ្នក​និង
​អ្នក​ដែល​មើលឃើញ​ស្នាមញញឹម​នោះ​ពេញ​ចិត្តជា​ខ្លាំង​។​

របស់​ដែល​ត្រូវការ​
១.​ រូបថត​
២.​ កញ្ចក់​

វិធីសាស្ត្រ​

១.​ ថតរូប​របស់​អ្នក​ពេល​កំពុង​ញញឹម​ បន្ទាប់​មក​សម្រេចចិត្ត​ថា​តើ​ចំណុច​ណា​ដែល​អ្នក​ចូល​
ចិត្ត​ និង​ចំណុច​ណា​ដែល​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​។​
២.​ ឆ្លុះកញ្ចក់​ហើយ​សិក្សា​ពីមុខ​របស់​អ្នក​។​ អនុវត្ត​ការ​ញញឹម​ ដើម្បី​មើល​ថា​តើ​អ្នក​អាច​បង្កើត​
ស្នាមញញឹម​ប្លែកៗ​បាន​យ៉ាងណា​ខ្លះ​។​ សាកល្បង​ញញឹម​ដោយ​បើក​មាត់ធំៗ​ និង​ញញឹម​
ដោយ​បិទ​មាត់​ ហើយ​កត់ចំណាំ​នូវ​ទឹកមុខ​របស់​អ្នក​។​
៣.​ហ្វឹកហាត់​ការ​ញញឹម​ព្រម​ជាមួយនឹង​ភ្នែក​ ដោយ​ការ​មើល​កញ្ចក់​។​ កត់សម្គាល់​នូវ​ការ​
ផ្លាស់ប្តូ​រលើ​ភាព​រស់​រវើក​នៃ​ភ្នែក​របស់​អ្នក​។​ គិត​ពី​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​សប្បាយចិត្ត​ហើយ​មើ​ល
ប​ម្លា​ស់ប្តូរ​នៃ​ ទឹកមុខ​របស់​អ្នក​។​
៤.​ រួម​បញ្ចូល​ការ​ខំ​ញញឹម​ដោយ​ប្រើ​មាត់​និង​ការ​ញញឹម​ដោយ​ប្រើ​ភ្នែក​ ហើយ​រក្សា​ការ​ញញឹម​
ដែល​អ្នក​ចូល​ចិត្ត​បំផុត​។​ កត់សម្គាល់​នូវ​អារម្មណ៍​នៃ​ទឹកមុខ​របស់​អ្នក​ និង​របៀប​ដែល​អ្នករក្សា
​លំនឹង​សាច់ដុំ​។​ បន្ទាប់​មក​ អនុវត្ត​ធ្វើ​វា​សារ​ឡើង​វិញ​។​
៥.​ កត់សម្គាល់​នូវ​ស្នាមញញឹម​ថ្មី​របស់​អ្នក​ពេល​អ្នក​ទទួល​បានការ​សរសើរ​។​ ពេល​ដែល​អ្នក​
ញញឹម​នៅ​ថ្ងៃក្រោយ​ ចូរ​រំឭក​វា​ឡើង​វិញ​ ទាំង​កាយវិការ​ និង​អារម្មណ៍​៕
(ពី health.com.kh)
យ៉ាវីន

Tags: