អតីតតារាចម្រៀង ពៅ បញ្ញាពេជ្រ ដែលបានទទួលរងការបាញ់ប្រហារពីសំណាក់ក្មាន់កាំភ្លើងជា
ឃាតករមិនស្គាល់មុខកាលពីថ្ងៃទី ២៣ កុម្ភៈ ២០០៧ នោះកំពុងមានគំរោងថា និងត្រលប់ចួលមក
ទឹកដីកំណើតសារជាថ្មី បន្ទាប់ពីចំណាយពេលជាង ៥ ឆ្នាំសម្រាកព្យាបាលនៅក្រៅប្រទេស ហើយ
ណាមួយព្រោះតែរូបនាង និងក្រុមគ្រួសារគ្មានលទ្ធភាពបន្តសម្រាកព្យាបាលទៀតឡើយ នេះបើ
តាមប្រភពពីគេហទំព័រសារព័ត៌មាន Postkhmer។
ពៅ បញ្ញាពេជ្រ ត្រូវបានឃាតករបាញ់ប្រហារមកលើរូបនាងនាថ្ងៃទី ២៣ ខែកុម្ភៈ ២០០៧ វេលា
ម៉ោង ៦ និង ២០ នាទីព្រឹកនៅមុខសាលាភាសាអង់គ្លេសមួយក្បែររបងក្រសួង ឧស្សាហកម្មរ៉ែ និង
ថាមពល បានបណ្តាលឲ្យតារារូបនេះទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ។
ក្រោយពេលទទួលការបាញ់ប្រហារក្រុមគ្រួសាររបស់នាងបានបញ្ជូននាងទៅប្រទេសវៀតណាម
ក្រោយមកក៏បញ្ជូនទៅប្រទេសថៃទៀតខណៈដែលស្រមោលឃាតកនៅតែតាមយាយីនាងដល់ទី
នោះ។ ហើយមកដល់ពេលនេះ ពៅ ពញ្ញាពេជ្រ នៅតែស្នាក់នៅក្នុងប្រទេសថៃនៅឡើយ។
ក្រោយពីធ្លាក់ខ្លួនពិការមកក្ដីសង្ឃឹមតែមួយរបស់អតីតតារាចម្រៀងរូបនេះគឺ ត្រូវការជំនួយពីសប្បុ
រសជន តែរាល់ការដង្ហោយហៅរបស់ក្រុមគ្រួសារនាងដូចជាមិនមានពន្លឺពីសំណាក់សប្បុរសជន
ណានោះទេ សូម្បីតែខ្សែអាត់វីដេអូរបស់នាងដែលថតផ្ញើរទៅដល់សហរដ្ឋអាមេរិកនោះក៏ដូចជាពុំ
មានការចាប់អាម្មណ៍ណាស់ណានោះទេ។
ទំព័រ facebook របស់ ពៅ បញ្ញាពេជ្រ
អ្នកស្រី សុធារី បងស្រីបង្កើតតារាចម្រៀង ពៅ បញ្ញាពេជ្រ បានលើកឡើងថា៖ "គ្រាកន្លងមក បញ្ញា
ពេជ្រ នាងបានបញ្ចេញខ្សែអាត់វីដេអូ ទៅដល់សហរដ្ឋអាមេរិក ក្នុងបំណងអំពាវនាវ ស្វែងរកជំនួយ
មកព្យាបាលនាងដែរ នៅតែមិនមានគេចាប់អារម្មណ៍" អ្នកស្រីសុធារី ក៏បានបញ្ជាក់បន្ថែមផងដែរថា៖
"បញ្ញាពេជ្រប្អូនស្រីខ្ញុំ ប្រហែលមិនយូរទេ នាងនឹងត្រូវវិលត្រឡប់មករស់នៅ និងព្យាបាលនៅក្នុង
ស្រុកខ្មែរវិញ នាពេលខាងមុខឆាប់ៗជាមិនខាន ព្រោះថវិកាដែលបងប្អូនក្រុមគ្រួសារបានចំណាយ
គឺចង់អស់លទ្ធភាពទៅហើយ»"។ ប៉ុន្តែពាក់ព័ន្ធនឹងពេលវេលាកំណត់ឲ្យច្បាស់ថានឹងមកនៅពេល
ណា អ្នកស្រីមិនបានបញ្ជាក់ឡើយ។ ដោយឡែកទាក់ទិនសុវត្ថិភាពអ្នកស្រីក៏សម្តែងក្តីបារម្ភដែរ តែ
គ្មានជម្រើសអ្វីល្អជាងនេះ។
សំណុំរឿងរបស់តារាចម្រៀង ពៅ បញ្ញាពេជ្រ ត្រូវបានគេមើលឃើញថា មកទល់នឹងពេលនេះនៅមិន
ទាន់ស្វែងរកមុខឃាតកឃើញនៅឡើយ មិនខុសពីសំណុំរឿងតារាចម្រៀង ទូច ស៊ុននិច តារាសម្តែង
ពិសិដ្ឋ ពិលីកា នោះទេ។ បញ្ហានេះជាក្តីកង្វល់យ៉ាងធ្ងន់ធ្ងរសម្រាប់ជនរងគ្រោះ និងក្រុមគ្រួសារ៕
ដោយ៖ ម៉ូកា
ប្រែសម្រួលអត្ថបទពី៖ Postkhmer