ប្រជាបិ្រយភាព របស់កីឡាបាល់ទាត់ កាន់តែកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃជាលំដាប់ វា
ក៏បានក្លាយជាកីឡា ដែលមិនអាចខ្វះ សំរាប់ប្រទេសធំៗ ដូចជាប្រទេសចិនជាដើម ។ ព្រោះ
តែហេតុផលនេះហើយ ទើបកំពូល League បាល់ទាត់របស់ចិនមួយ ដែលមានក្រុមចូលរួម
ប្រកួត ១៦ ក្រុមនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ។ នៅក្នុងចំណោម ១៦ ក្រុមនេះមាន
ក្រុមមួយ ដែលមានអ្នកគាំទ្រខ្លាំងក្លាជាងគេ គឺក្រុម Guangzhou Evergrande ។
នៅក្នុងការប្រកួតម្តងៗ អ្នកគាំទ្ររបស់ក្រុម Guangzhou Evergrande តែងតែប្រមូលផ្តុំគ្នា
ទៅចូលរួមគាំទ្រ នៅកីឡាដ្ឋានដោយផ្ទាល់ជានិច្ច ។ ហើយថ្មីៗនេះ សន្ទុះនៃអ្នកគាំទ្រជា
នារីៗ ក៏កាន់តែកើនឡើងផងដែរ ។ អ្នកគាំទ្រជានារីជាច្រើន បានទៅចូលរួមទស្សនាការ
ប្រកួតរបស់ក្រុមនេះ ដោយស្លៀកពាក់ ខោខូវប៊យខ្លី ជាមួយនិងអាវយឺតរបស់ក្រុម មើល
ទៅពិតជាស្អាតមែន ។ ពួកគេមើលទៅពិតជាមានភាពសប្បាយរីករាយណាស់ បន្ទាប់ពី
ក្រុម Guangzhou Evergrande ឈ្នះក្រុម Dalian Aerbin ក្នុងលទ្ធផល ៣ ទល់ ០ ។
ក្នុងក្របខណ្ឌបាល់ទាត់ Super League បន្ទាប់ពី ២០ ប្រកួតរួចមកក្រុម Guanzhong
Evergrande នាំមុខដោយឈ្នះ ១៧ ដង និងស្មើ ៣ ដងប៉ុណ្ណោះដោយមិនទាន់ស្គាល់
ពាក្យថាចាញ់ម្តងឡើយ នាំមុខក្រុមគូប្រជែងរបស់ខ្លួន Dalian Aerbin ដែលឈ្នះបាន
១៤ ប្រកួត ៕
ដោយ ៖ កុសល
ប្រភព ៖ k14