CamNews

ជីវិត និងការងារ 

គម្របកែវកាហ្វេ ជួយឱ្យ Resnikoff រកបាន រាប់លានដុល្លារ

ដោយសារមើលឃើញភាពមិនងាយស្រួលក្នុងការប្រើប្រាស់កែវកាហ្វេមិនមានគម្របរបស់ខ្លួន
Joshua Resnikoff ក៏បានបង្កើតគម្របមួយប្រភេទដែលមានឈ្មោះថា Cuppow ។ ជាមួយនឹងតម្លៃ
៨ដុល្លារសម្រាប់គម្របមួយ ក្រុមហ៊ុនរបស់គាត់រកបានប្រាក់ចំណូលជាងមួយលានដុល្លារ កាល
ពីឆ្នាំទៅ។

cuppow2.jpgAaron (ឆ្វេង) និង Joshua

 

នៅរដូវផ្ការីក ឆ្នាំ ២០១១ Joshua Resnikoff ដែលកំពុងអនុវត្តគម្រោងស្រាវជ្រាវផ្នែកវេជ្ជសាស្ដ្រ
មួយ ឱ្យសកលវិទ្យាល័យ Tufts នៅ Massachussett សហរដ្ឋអាមេរិក ខណៈនោះដែរ ប្រពន្ធរបស់
គាត់កំពុងធ្វើ និងលក់គីមជី នៅកូរ៉េខាងត្បូង។ ដោយសារតែប្រភេទនៃការងារ ដូច្នេះ ប្ដីប្រពន្ធពួក
គេ មានកែវជាច្រើន ហើយ Resnikoff តែងប្រើប្រាស់វាដើម្បីដាក់កាហ្វេហូប រាល់ពេលព្រឹក។

ប្រភេទកែវនេះ មិនប្រតិកម្មជាមួយនឹងគីមី មិនមានជាតិពុល និងងាយស្រួលជូតលាង។ ប៉ុន្ដែ
ដើម្បីប្រើកែវទាំងនេះមកដាក់ទឹកផឹក គឺវាពិបាក។ Resnikoff បានរំឭកថា ៖ “យើងខ្ញុំ ភាគច្រើន
នៅលើតែរថយន្ដ ហើយយើងតែងហូបកាហ្វេ ដូច្នេះគួរតែមានគម្របសម្រាប់កែវប្រភេទនេះ”។

គម្របកែវនេះ លក់ក្នុងតម្លៃ ៨ដុល្លារ (The Kitchn)


ក្រោយមក គាត់បានស្វែងរកនៅលើអ៊ីធើរណិត ប៉ុន្ដែ មិនបានឃើញផលិតផលបែបនេះ។ លោក
Resnikoff បាននិយាយរឿងរ៉ាវប្រាប់ Aaron Parone ដែលជាវិស្វកររចនាឧបករណ៍ពេទ្យ ។ Aaron
Parone ថ្លែងថា វាមិនពិបាកធ្វើនោះទេ តែថា នេះជាគំនិតស្រមើស្រមៃពេក នឹងមិនមានអ្នកណា
គេទិញផលិតផលនេះទេ។

ប៉ុន្មានខែក្រោយមក Resnikoff បានសម្រេចចិត្តបោះបង់ការសិក្សាថ្នាក់បណ្ឌិត ដើម្បីរួមដៃជាមួយ
Parone រចនា និងបង្កើតគម្របកែវនេះ។ បន្ទាប់ពីរចនាបានគំរូដែលត្រូវតាមចិត្ត ពួកគេបានដាក់
ឈ្មោះឱ្យគម្របនេះថា  Cuppow ។

អ្នកទាំងពីរបានវិនិយោគ ១,៦០០ដុល្លារ និងកម្លាំងកាយចិត្ត សម្រាប់ផលិតផលដំបូង កាលពី
ខែធ្នូ ឆ្នាំ ២០១១។ ក្រោយមក ពួកគេបានធ្វើគម្រោងសម្រាប់ក្រុមហ៊ុន។


គម្របកែវ Cuppow ចំនួន ៥០០ បានកើតចេញជារូបរាង ក្នុងខែមករា ឆ្នាំ ២០១២ និងបានលក់
ដាច់ទាំងអស់ ក្នុងរយៈពេល ៧២ម៉ោង។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងរយៈពេល ៥ថ្ងៃ Cuppow ទទួល
បានការបញ្ជាទិញចំនួន ៣,០០០គម្រប ពីអតិថិជន។

Resnikoff និង Parone បានប្រើប្រាស់ប្រាក់ចំណេញដំបូងរបស់​ពួកគេ ដើម្បីផលិតបន្ដ។ ប្រហែល
៥ខែក្រោយមក ពួកគេរកបានប្រាក់គ្រប់គ្រាន់ដើម្បីទិញឧបករណ៍អាជីព នឹងអាចផលិត ២៥,០០០
គម្រប ក្នុងមួយលើកៗ។ កាលពីឆ្នាំ ២០១២ ពួកគេបានផលិត និងលក់ចេញបានជាង ១៤០,០០០
គម្រប ហើយរកបានប្រាក់ចំណូល ជាង ១លានដុល្លារអាមេរិក។

បច្ចុប្បន្ន អ្នកទាំងពីរ បាន និងកំពុងពង្រីកអាជីវកម្មរបស់ខ្លួន ដោយបានជួលបុគ្គលិកដំបូង ដោយ
សារតែ​ពួកគេសុទ្ធតែមានការងារផ្សេងរៀងៗខ្លួន៕

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ឆ្នាំ ២០១៤ ការងារប្រភេទណា ប្រាក់ខែខ្ពស់ នៅអាមេរិក?

អ្នកគ្រប់គ្រង Baidu ក្លាយជាអ្នកមានបំផុត នៃប្រទេសចិន

ក្លាយជាសេដ្ឋី ព្រោះតែស្អប់ ភាពនៅទំនេរដៃ

 


ដោយ ៖ តារា
ប្រភព ៖ Entrepreneur