CamNews

យន្តហោះ 

តៃវ៉ាន់ កំពុងច្នៃផលិតយន្ដហោះបញ្ជាពីចម្ងាយ តាមអាមេរិក

ការរចនានិងផលិតយន្ដស៊ើបការណ៍គ្មានអ្នកបើកបរ Predator
គឺជាប្រការដែលតៃវ៉ាន់អាចធ្វើបាន។



គេហទំព័រ �Strategic News� របស់អាមេរិក កាលពីខែកញ្ញាបានចេញផ្សាយថា ភាគីខាង
តៃវ៉ាន់បានបង្ហើបឱ្យដឹងថា ពួកគេកំពុងអនុវត្តគម្រោងរចនាយន្ដហោះស៊ើបការណ៍បញ្ជាពី
ចម្ងាយPredator និងយន្ដហោះចម្បាំងគ្មានមនុស្សជិះ X-47B ដែលយកតាមគំរូយន្ដហោះ
របស់អាមេរិក។
ដោយសារសហករណ៍រវាង តៃវ៉ាន់ និងបណ្ដាប្រទេសផ្គត់ផ្គង់អាវុធសំខាន់ៗបច្ចុប្បន្នត្រូវបាន
កាត់ផ្ដាច់ ហើយអាមេរិក ក៏ទទួលរងសម្ពាធពីចិន ដូច្នេះ តៃវ៉ាន់ ក៏ចាប់ផ្ដើមស្រាវជា្រវអភិវឍ្ឍ
និងផលិតអាវុធទំនើបៗដែលខ្លួនពិបាកទិញពីបរទេស។
គួររំលិកថា តៃវ៉ាន់ គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា
ខ្ពស់បំផុតក្នុងពិភពលោក ហេតុនេះពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតអាវុធទំ
នើបៗស្ទើរតែគ្រប់ធុន។
ក្នុងខណៈនេះ តៃវ៉ាន់ប្រហែលជាកំពុងលួចលាក់ចចារជាមួយ អាមេរិក អំពីបញ្ហាសហ្វវែរ
បញ្ជាការហោះហើរពីចម្ងាយនិងវិធីកែប្រែបន្ទាប់ពីបានសាកល្បងជាច្រើនដង។



ដូចបានរៀបរាប់ខាងលើ ការរចនាយន្ដហោះស៊ើបការណ៍បញ្ជាពីចម្ងាយ Predator គឺពិតជា
មិនជាបញ្ហាលំបាក់សម្រាប់ តៃវ៉ាន់នោះទេ។ចំណែកប្រទេស ចិនក៏មិនអាចរារាំងការផ្ដល់
បច្ចេកវិទ្យានេះរបស់អាមេរិកទៅឱ្យតៃវ៉ាន់នោះដែរ។
ក៏ប៉ុន្ដែ ការអភិវឍ្ឍច្នៃយន្ដហោះចម្បាំងបញ្ជាពីចម្ងាយ X-47B គឺជារឿងដោយឡែក ដែលតៃ
វ៉ាន់អាចនឹងទិញឬលក់ផ្ទាល់នូវបច្ចេកវិទ្យាដែលទាក់ទងនឹងការកែឆ្នៃនេះ។


កាលពីដើមឆ្នាំ២០១១ យន្ដហោះចម្បាំងបញ្ជាពីចម្ងាយ X-47B របស់ អាមេរិក បានធ្វើការ
ហោះហើរសាកល្បងជាលើកដំបូង ដូច្នេះរយៈពេលរហូតដល់កងទ័ពជើងទឹក​ អាមេរិក ចាប់
ផ្ដើមគម្រោងយន្ដហោះចម្បាំងបញ្ជាពីចម្ងាយ X-47B គឺមានរយៈពេល៣ឆ្នាំទៀតតែប៉ុណ្ណោះ។
យន្ដហោះប្រភេទនេះមានមានស្លាបប្រវែង២០ម៉េត្រ ទម្ងន់២តោននិងអាចហោះហើរជាបន្ដ
បន្ទាប់ក្នុងរយៈពេល១២ម៉ោង។
អាមេរិក បាននាំមុខគេក្នុងការអភិវឍ្ឍយន្ដហោះចម្បាំងបញ្ជាពីចម្ងាយ ដែលនេះបានធ្វើ
បណ្ដាឱ្យប្រទេសដូចជា ចិននិងអ៊ឺរ៉ុប នាំគ្នាបង្កើតកម្មវិធីស្រាវជ្រាវនិងអភិវឍ្ឍបង្កើតយន្ដ
ហោះដូចទៅនឹងអាមេរិក។


បើទោះជាផ្ទៃដីរបស់ តៃវ៉ាន់ មានភាពតូចចង្អៀតក៏ពិតមែន ប៉ុន្ដែគេមានសមត្ថភាពខ្ពស់ផ្នែក
បច្ចេកវិទ្យានិងមានមហិច្ឆតាក្នុងការអភិវឍ្ឍយន្ដហោះបញ្ជាពីចម្ងាយ ប្រការនេះអាចនឹងនាំ
ឱ្យល្បឿននៃការស្រាវជ្រាវផលិតរបស់ តៃវ៉ាន់ នាំមុខប្រទេសនានានៅតំបន់ផ្សេងៗទៀត។

ប្តៃវ៉ាន់ បានដាក់បង្ហាញយន្ដហោះចម្បាំងបញ្ជាពីចម្ងាយដែលមានម៉ាស៊ីនដូច X-47B ហើយ
យុធសាស្ត្រស្រាវជ្រាវច្នៃនិងការផលិតល្អជាង X-47B នោះប្រហែលជាពួកគេអាចទទួល
បានលទ្ធផលនៃការទិញដូរបច្ចេកវិទ្យាដែលនេះអាចក្លាយជាលទ្ធផលមួយប្រឆាំងនឹងចិន
ក្នុងកម្រិតជាក់លាក់៕

សូរីយ៉ា
(ដកស្រង់ពី Mil)

Tags: