CamNews

តារា 

គៀត សុវណ្ណឡាង បង្ហើប​ថា​បទ​ចម្រៀង របស់​នាង​នៅ​ភ្លេង​រី​ខដ គ្រោង​ចេញ​លើ​ទីផ្សា ក្នុង​ពេល​ឆាប់​ៗ​នេះ

ភ្នំពេញ៖ បន្ទាប់ពីតារាស្រី ដែលគេតែងបានស្គាល់តាមរយៈ ការសម្តែងខ្សែរឿង កញ្ញា គៀត
សុវណ្ណឡាង បានចូលមកជ្រកក្រោមដំបូល ផលិតកម្មហង្សមាស អស់រយៈពេលជាយូរ ខែ
ណាស់មកហើយនោះ គេនៅតែមិនទាន់ឃើញបទចម្រៀង របស់នាងចេញលក់ នៅលើទីផ្សារ
នៅឡើយទេ។ ប៉ុន្តែពេលនេះស្រីស្រស់រូបនេះ បានបង្ហើបជាថ្មីឱ្យដឹងថា បទចម្រៀងរបស់នាង
នៅក្នុង ភ្លេងរីខដ ដែលជាមែកធាងថ្មី ផលិតកម្មរបស់ហង្សមាស គ្រោងនឹងចេញលក់ លើទីផ្សារ
នាពេលដ៏ខ្លីខាងមុខនេះ។

ជួបផ្តល់បទសម្ភាសន៍ជាមួយគេហរទំព័រ Looking TODAY តាមទូរស័ព្ទនារសៀលថ្ងៃទី៦ ខែកុម្ភៈ
ឆ្នាំ២០១៣ នេះ ស្រីស្រស់វ័យក្មេងកញ្ញា គៀត សុវណ្ណឡាង បាននិយាយប្រាប់ឱ្យដឹងថា ឈាន
ចូលមកដល់អំឡុងឆ្នាំ២០១៣នេះ ការងារសិល្បៈរបស់នាងហាក់ដូចជា មិនសូវមានភាពមមា
ញឹកខ្លាំងណាស់ណាទេ។

កញ្ញា គៀត សុវណ្ណឡាង បានិយាយបន្តថា ក្នុងពេលបច្ចុប្បន្ននេះ នាងមានការរវល់តិចតួចដែរ
ទៅលើការសម្តែងជាឈុតកាយវិការ ចម្រៀងខារាអូខេ និង ការច្រៀងឱ្យផលិតកម្មភ្លេងរីខត ។
ហើយនៅពេលខាងមុខឆាប់ៗនេះដែរ បទចម្រៀងមួយចំនួនរបស់នាង ដែលបានច្រៀងរួចរាល់
ហើយនោះ នឹងមានចេញលក់នៅលើទីផ្សាផងដែរ។ ឥឡូវនេះដែរនាងក៏កំពុងតែ ហាត់ច្រៀង
នូវបទចម្រៀងថ្មីៗ បន្ថែមទៀតដើម្បីត្រៀមច្រៀង ឱ្យផលិតកម្មមួយនេះ។

តារាស្រីសាច់សរលោង កញ្ញា គៀត សុវណ្ណាឡាង បានសម្រេចចិត្តឈានជើងចូល ទៅជ្រក
ក្រោមដំបូលផលិតកម្មហង្សមាស អស់រយៈពេលជាច្រើនខែ ។ ប៉ុន្តែរហូតមកដល់ពេលនេះ
គេនៅមិនទាន់បានឃើញ និងបានស្តាប់នូវបទចម្រៀង របស់នាងមួយបទណា នៅឡើយទេ។
ការហក់មកចូល ទ្រនំផលិតកម្ម ភ្លេងរីខដ ដែលជាសាខាថ្មី របស់ផលិតកម្ម ហង្សមាស នេះដែរ
ទស្សនិកជនក៏កំពុងទន្ទឹងមើលថា នាងនឹងស្ទុះបានកម្រិតណា? ហើយគេក៏កំពុង ទន្ទឹងរង់ចាំ
ស្តាប់បទចម្រៀង ថ្មីរបស់នាងនៅក្នុងផលិតកម្មនេះផងដែរថា តើអាចទាក់ទាញការចាប់អារម្មណ៍
និងទទួលបានការគាំទ្រពី មហាជនបានយ៉ាងណានោះ?៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: keat sovanlang entertainment khmer star singer