CamNews

ប្លែកៗ 

បុរសម្នាក់ចំណាយលុយ​ជាង​២៦​ម៉ឺន​ដុល្លារ កែ​មុខ​ឲ្យ​ដូច​តុក្កតា Ken Doll

អាម៉េរិក៖ លើលោកនេះ មានមនុស្សជាច្រើន ដែលមានលុយ ហើយចូលចិត្តធ្វើអ្វីប្លែកៗពេលខ្លះ អាចជារឿងគ្រោះថ្នាក់ ទៀតផង ទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ ។

យោងតាមសារព័ត៌មាន Dailymail បានឲ្យដឹងថា បុរសវ័យ៣១ឆ្នាំម្នាក់ឈ្មោះ Rodrigo Alves បានចំណាយលុយចំនួន ២៦៥ ០០០ដុល្លារអាម៉េរិក ដើម្បីវះកាត់តែមុខ និងរូបរាងឲ្យដូចតុក្កតា Ken doll ។ Rodrigo បានចំណាយប្រាក់ ជាច្រើននេះក្នុងការវះកាត់ដ៏ ប្រថុយប្រថានដើម្បីវះកាត់ច្រមុះ ភ្នែក ម្រាមជើង និងកាត់ស្បែកជុំវិញមាត់ ដើម្បីឲ្យញញឹមបានឃើញមាត់ធំ និងកន្លែងជាច្រើនទៀតលើដងខ្លួន ហើយគេថែមទាំងចាក់ថ្នាំរក្សាសក់ និងស្បែក ដើម្បីពន្យាភាពចាស់ទៀតផង ។

បើទោះបីជាការវះកាត់មើលទៅដូចទៅ នឹងតុក្តតា Ken doll ហើយក៏ដោយ ក៏បុរសម្នាក់នេះនិយាយថា ខ្លួននឹងមិន បញ្ឈប់ការវះកាត់ឡើយ  គេត្រូវការកែកុនសម្រស់បន្ថែមទៀត ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea