CamNews

តន្រ្តី 

បទ​"បើស្អប់​ម្តេចទុក​លេខអូន" របស់ សួស វីហ្សា បង្កប់មនោសញ្ចេតនា យ៉ាងជ្រាលជ្រៅ​ (Video Inside)

ភ្នំពេញ៖ ខណៈផលិតកម្ម ហង្សមាស បានចេញអាល់ប៊ុមថ្មី VCD Vol 138 មកភ្លាម ត្រូវបាន
មហាជននិង ស្រទាប់យុវវ័យចាប់អារម្មណ៍ជាខ្លាំង ព្រោះនៅក្នុងអាល់ប៊ុមថ្មី ដែលទើបតែចេញ
លក់នេះ គឺសុទ្ធសឹងតែជាបទចម្រៀងពីរោះៗ និងបង្កប់ទៅដោយមនោសញ្ចេតនា ជ្រាលជ្រៅ
សម្រាប់មិត្តៗយុវវ័យ ។

ក្នុងអាល់ប៊ុមថ្មីនេះ ត្រូវបានប្រិយមិត្តអ្នកស្ដាប់ ចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈបទ"បើស្អប់ម្តេច
ទុកលេខអូន" របស់ស្រីស្រស់ សួស វីហ្សា ។ នៅក្នុងអត្ថន័យ និងការសម្តែងនៅក្នុងខារ៉ាអូខេបទ
ចម្រៀងនេះ ត្រូវបានគេដឹងថា សួស វីហ្សា ហាក់នៅតែនឹកសង្សាររបស់នាង បើទោះបីជានាងបាន
បែកគ្នាទៅហើយក្តី ។

តាមរយៈបទចម្រៀងនេះ គេមើលឃើញថា សួស វីហ្សា មើលទៅហាក់កំពុងតែ ទន្ទឹងរង់ចាំមើលផ្លូវ
និងចាំ មើលទូរស័ព្ទរបស់សង្សារនាង ព្រោះនៅក្នុងចិត្តរបស់នាង នៅតែនឹកនៅតែស្រឡាញ់គេ ។
ប៉ុន្តែផ្ទុយទៅវិញ សង្សាររបស់នាង បែរជាទូរស័ព្ទមកនាង ហើយនិយាយថា ច្រឡំលេខ ។ ពេលនោះ
ហើយ សួស វីហ្សា បានភ្ញាក់ខ្លួនរំជើបរំជួលចិត្តជាខ្លាំង នៅពេលឃើញលេខទូរស័ព្ទសង្សារ ខលមក
អ៊ីចឹង តែបែរជាប្រាប់ថាច្រឡំលេខទៅវិញ។

ទោះយ៉ាងណានៅ ក្នុងបទចម្រៀង "បើស្អប់ម្តេចទុកលេខអូន" របស់ស្រីស្រស់ សួស វីហ្សា នេះត្រូវ
បានស្រទាប់យុវវ័យគាំទ្រ យ៉ាងខ្លាំង ព្រោះនៅក្នុងបទចម្រៀងនេះ មានអត្ថន័យជា្រលជ្រៅ និងត្រូវ
សាច់រឿងរបស់ស្រទាប់យុវវ័យមួយចំនួនផងដែរ។ មិនតែប៉ុណ្ណោះ បទចម្រៀងមួយនេះ បង្កប់ទៅ
ដោយមនោសញ្ចេតនាយ៉ាងលន្លង់លន្លោច ដែលមើលទៅហាក់ដូចជាអាណិតតួស្រីយ៉ាងខ្លាំង ព្រោះ
តួស្រី ថ្វីដ្បិតតែ បែកពីសង្សារពិតមែន ប៉ុន្តែចិត្តគឺនៅតែស្រឡាញ់គេដដែល ។

ចង់ដឹងថាខារ៉ាអូខេបទ"បើស្អប់ម្តេចទុកលេខអូន"របស់ សួស វីហ្សា មានអត្ថន័យ និងមនោសញ្ចេត
នា លន្លង់លន្លោចបែបណានោះ សូមទស្សនាវីដេអូខារ៉ាអូខេ ខាងក្រោមនេះ ទាំងអស់គ្នា៖

Looking Today

Looking Today

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: suos visa entertainment singer khmer star