CamNews

យល់ដឹង 

៥ យ៉ាង ដើម្បីកាត់បន្ថយជម្ងឺទឹកនោមផ្អែម


កាលពីថ្ងៃទី ៦ កន្លងទៅសារព័ត៍មានបរទេសបានឲ្យដឹងថារបាយការណ៍របស់វិទ្យាស្ថាន
ផ្នែកសុខភាព បានឲ្យដឹងថា ការរស់នៅដែលមានការហូបចុកល្អ ការថែរក្សានូវទម្ងន់
ការហាត់ប្រាណ មិនជក់បារី និង មិនបរិភោគសុរា អាចកាត់បន្ថយអត្រាកើតជម្ងឺទឹកនោម
ផ្អែមប្រភេទ២ បានដល់ទៅ ៨០ ភាគរយ។

ការស្រាវជ្រាវនេះចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ១៩៩៥ មកម្ល៉េះ ដោយមានការចូលរួមពី
មនុស្សចំនួន ២០០,០០០ នាក់ ដែលមានអាយុចាប់ពី ៥០ ទៅ ៧១ ឆ្នាំ ។ អ្នកទាំងនោះ
ជាមនុស្សដែលមានការរស់នៅប្រកបដោយសុខភាពល្អ ហើយត្រូវបានគេចោទសួរពីរបៀប
របបនៃការរស់នៅ ដូចជាការហូបចុក ទម្លាប់នៃការហាត់ប្រាណ ទម្ងន់ ការបរិភោគសុរា
និង ជក់បារីជាដើម។

អ្នកទាំង ២០០,០០០ នាក់នោះ ត្រូវបានតាមដានអស់រយៈពេល ១១ ឆ្នាំ។ក្នុងអ្នកទាំងនោះ
មាន បុរស ចំនួន ១០ % និង ស្ត្រី ៨% បានកើតកើតជម្ងឺទឹកនោមផ្អែម ក្នុងកំលុងពេលតាម
ដាន។ក្នុងចំនោម ៥ ចំនុចខាងលើ ការឡើងទម្ងន់ជាមូលហេតុចំបងដែលមានឈាន
ទៅការកើតជម្ងឺទឹកនោមផ្អែម៕(xinhua)

ដោយៈសំអាត

Tags: