ប្រសិនបើអ្នកធ្លាប់សាកល្បងប្រើសារធាតុធ្វើឱ្យធ្មេញស អ្នកដឹងហើយថាធ្មេញនឹងប្រែប្រួល
យ៉ាងណាបន្ទាប់ពីការប្រើវានោះ។ សូមសាកល្បងវិធីសាស្ត្រធម្មជាតិដូចខាងក្រោម ដើម្បី
ទទួលបានធ្មេញសស្អាត៖
១. ដុសធ្មេញជាមួយនឹងទឹកអុកស៊ីហ្សែន (hydrogen peroxide)។ ទឹកអុកស៊ីហ្សែនគឺជាសារ
ធាតុធ្វើឱ្យធ្មេញសតាមធម្មជាតិ។ ចាក់ទឹកអុកស៊ីហ្សែនមួយគម្របលើច្រាស់ដុសធ្មេញ, ដាក់
ថ្នាំដុសធ្មេញ, ហើយដុសធ្មេញរបស់អ្នក។ អ្នកនឹងចាប់ផ្តើមឃើញលទ្ធផលបន្ទាប់ពីអនុវត្ត
បាន ២ សបា្តហ៍។
២. ខ្ពុរមាត់ដោយប្រើទឹកអុកស៊ីហ្សែន។ ទឹកអុកស៊ីហ្សែនមិនត្រឹមតែជួយធ្វើឱ្យធ្មេញសនោះ
ទេ វាថែមទាំងជួយសម្លាប់មេរោគទៀតផង។ ដូច្នេះហើយអ្នកគួរប្រើទឹកអុកស៊ីហ្សែនខ្ពុរ
មាត់ជារៀងរាល់ថ្ងៃដើម្បី សម្អាតមាត់។ វាក៏អាចប្រើសម្រាប់សម្លាប់មេរោគនិងបំបាត់ការ
រលាកមាត់ ដូចជាពងបែកក្នុងមាត់។
៣. លាងសម្អាតច្រាស់ដុសធ្មេញរបស់អ្នក។ ត្រាំច្រាស់ដុសធ្មេញរបស់អ្នកក្នុងទឹកអុកស៊ី
ហ្សែនដើម្បីសម្លាប់មេរោគ៕
(ប្រភពៈ health.com.kh)
យ៉ាវីន