CamNews

យល់ដឹង 

កាត់បន្ថយជាតិពុលក្នុងជីវភាពប្រចាំថ្ងៃបែបណា?

គ្រូពេទ្យផ្នែក អតិសុខុមជីវសាស្ត្រ លោក Dave Wentz Boshimailun នៅមហាវិ
ទ្យាល័យUtah នៃប្រទេស អាមេរិក បានប្រកាសនូវលទ្ធផលនៃការពិសោធ
រកវិធីកាត់បន្ថយអ្វីដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដែលវាកំពុងលាក់ខ្លួននៅ
ក្នុងគេហដ្ឋាននិងបរិយាកាសជុំវិញអ្នក។


ការប្រើប្រាស់ទូរស័ព្ទមានខ្សែអាចធ្វើឱ្យចំហាយវិទ្យុសកម្មថយចុះ២០%។រក្សាគម្លាតជា
មួយចង្ក្រានម៉ៃក្រូវេវ នៅពេលចង្ក្រានម៉ៃក្រូវេវដំណើរការ យើងគួរតែនៅឱ្យឆ្ងាយ យ៉ាង
តិច១០ជំហានពីផ្នែកខាងមុខរបស់ចង្ក្រាននិង៥ជំហានពីផ្នែកសងខាងរបស់វាដើម្បី
ចៀសវាងចំហាយវិទ្យុសកម្មដែលជះចេញពីចង្ក្រានម៉ៃក្រូវេវ។

កាត់បន្ថយសំលៀកបំពាក់ដែលមិនចាំបាច់អ៊ុតប្រភេទសំលៀកបំពាក់ដែលចាំបាច់ត្រូវ
តែអ៊ុតមុនពេលស្លៀកពាក់នឹងមានជាតិពុលតិចជាងប្រភេទសំលៀកបំពាក់ដែលរលោង
ស្អាតជានិច្ច។


ចាក់ទឹកខ្មេះកន្លះពែងនៅពេលគក់ខោអាវទឹកខ្មេះសគឺជាសារធាតុដែលអាចធ្វើឱ្យសំ
លៀកបំពាក់ទន់ ជួយបន្ថយការជាប់ជាតិ អគិសនីនៅក្នុងខោអាវ។
ដកឌុយឧបករណ៍អេឡិចត្រូនិចដែលមិនប្រើប្រាស់ បណ្ដាឧបករណ៍អេឡិចត្រូនិចដែល
ស្ថិតក្នុងស្ថានភាពរង់ចាំមិនត្រឹមតែធ្វើឱ្យចុះភ្លើងនោះទេតែវាថែមទាំងបង្កើនចំហាយវិទ្យុ
សកម្មក្នុងផ្ទះផងដែរ។
កាត់បន្ថយការប្រើផលិតផលមានជាតិគីមីការពារសារធាតុគីមីការពារអាហារឬទំនិញ
ផ្សេងៗ បើទោះជាត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក៏ដោយក៏វាមិនល្អចំពោះសុខភាពនោះ
ដែរ។ដូច្នេះ គួរតែជ្រើសយកផលិតផលទាំងឡាយណាដែលមានសរសេរច្បាស់ថា មិន
មានសារធាតុការពារអាហារ


ដោយៈ សូរីយ៉ា
ប្រភពៈ health





Tags: