CamNews

កំសាន្ត 

តេង លក្ខិណា ស្ងាត់ទាំង​ជំនួញ​ ស្ងាត់ទាំង​សិល្បៈ

ភ្នំពេញ៖ ខណៈតារាតារា ប្រុស-ស្រីថ្មី និងចាស់ជាច្រើនដួង កំពុងតែ ប្រជែងគ្នា លេចពន្លឺយ៉ាង ព្រោងព្រាត ក្នុងវិថីសិល្បៈ ក៏មានតារាស្រី-ប្រុសខ្មែរ មួយចំនួនទៀត ហាក់បាត់មុខស្ទើរតែ សូន្យឈឹង ពីអាជីពមួយនេះ ដោយសារតែតារាខ្លះ បានផ្អាកពី អាជីពសិល្បៈ ទាំងស្រុង ទៅស្រវ៉ារកអាជីពថ្មី បើករបររកស៊ី ខាងក្រៅ និងខ្លះទៀតបាន រៀបការ ចេញទៅរស់នៅ ក្រៅប្រទេស។

ស្រដៀងនឹងគ្នានេះ បច្ចុប្បន្នគេក៏សង្កេតឃើញ មានតារាសម្តែង និងច្រៀងមួយចំនួន កំពុងតែដើរតាមគន្លងផ្លូវមួយនេះ ស្ទើរគ្រប់គ្នា។ ប៉ុន្តែសម្រាប់តារាសម្តែង និងពិធីការិនីសាច់សម៉ដ្ឋ រលោង កញ្ញា តេង លក្ខិណា បែរជាផ្ទុយពីគេ ទៅវិញ ព្រោះនៅអំឡុងពេលចុងក្រោយនេះ នាងហាកដូចជាស្ងប់ស្ងាត់ ទាំងអាជីពសិល្បៈ និង គម្រោងបើកមុខជំនួញ ផ្ទាល់ខ្លួន ហាក់ដូចជារកច្រកចេញ មិនទាន់ឃើញ។

មុននេះបន្តិច គេនៅចាំបានថា តារាសម្តែងសម្រស់ស្រស់សោភា តេង លក្ខិណា ធ្លាប់បានប្រកាសក្តែងៗ ប្រាប់ដល់ទស្សនិកជនថា ក្រៅពីអាជីពសិល្បៈ នាងមានគម្រោង នឹងបើកមុខជំនួញ ផ្ទាល់ខ្លួន ខាងក្រៅ គឺបើក្រុមហ៊ុន ទេសចរណ៍ ដែលនឹងចំណាយលុយ រហូតរាប់ម៉ឺដុល្លារអាមេរិក ហើយនឹងត្រូវលេច ជារូបរាងឡើង ក្នុងពេលយ៉ាងខ្លីខាងមុខ។ ប៉ុន្តែផ្ទុយពីការពិត រហូតមកដល់ពេលនេះ ប្រហែលជាង ២ ឆ្នាំទៅហើយ គេនៅតែពុំទាន់ឃើញ មុខជំនួញ តារាស្រីរូបនេះ លេចចេញ ជារូបរាងនៅឡើយ។

ភាពស្ងប់ស្ងាត់ នៃការបើមុខជំនួញ (ក្រុមហ៊ុនទេសចរណ៍) និងការបាត់មុខពីសិល្បៈ ស្ទើរតែទាំងស្រុង ពីសំណាក់តារា សម្តែងល្បីឈ្មោះ បង្គួរ កញ្ញា តេង លក្ខណា បានក្លាយជាចម្ងល់ថ្មី មួយទៀត ថា ហេតុអ្វីបានជាមកទល់ ពេលនេះ ទៅហើយ មុខជំនួញរបស់ លក្ខិណា មិនទាន់មានដំណើរការ ? ឬមួយនាងបានរំសាយ គម្រោងនេះវិញហើយ..? ស្របពេលនឹងអាជីពសិល្បៈ របស់នាង ក៏កំពុងស្ងប់ស្ងាត់គ្មាន ពន្លឺនោះ។

ផ្អែកតាមមជ្ឈដ្ឋាន អ្នកនិយមតាមដាន តារាខ្មែរ មួយចំនួនបានលើកឡើងថា ភាពជាប់គាំងនៃដំណើរការ បើក មុខជំនួញរកស៊ី របស់តារាសម្តែង តេង លក្ខិណា អាចមានមូលហេតុ ផ្ទៃក្នុង ឬមួយក៏មានបញ្ហាខាងផ្នែកហិរញ្ញវត្ថុ ព្រោះពេលនេះ សិល្បៈនាងក៏ហាត់ដូចជា ពុំសូវមានភាពលេចធ្លោដូចមុនៗ។ប្រភពក៏បាន ដាក់ជាការ សង្ស័យថា តេង លក្ខិណា បច្ចុប្បន្នកំពុងតែជួបបញ្ហារឿងអ្វីមួយក៏ថាបាន ខណៈសិល្បៈក៏ជាប់គាំង ជំនួញក៏ជាប់គាំង។

គេហទំព័រ LookingTODAY មិនទាន់ស្វែងរកសុំការបំភ្លឺ ពីកញ្ញា តេង លក្ខិណា ជុំវិញបញ្ហាទាំងនេះ តាមទូរស័ព្ទ បាននៅឡើយទេ។ ខណៈលេខទូរស័ព្ទរបស់នាង នៅពេលទំនាក់ទំនងទៅឆ្លើយថា "កំពុងជាប់រវល់"។ Looking TODAY ស្វាគមន៍ជានិច្ច ចំពោះការចេញមុខបំភ្លឺ ពីសំណាក់ តេង លក្ខិណា នៅពេលក្រោយ។

កញ្ញា តេង លក្ខិណា ត្រូវបានគេមើលឃើញថា ជាពិធីការិនី មានរូបសម្រស់ស្រស់ស្អាត និងនិយមភាពសិចស៊ី ធ្វើឲ្យយុវវ័យសម័យបច្ចុប្បន្ន មានការពេញចិត្ត និងសរសើរពីរូបឆោមរបស់នាង ។ មិនតែប៉ុណ្ណោះ ក៏ មានបុរសៗជាច្រើន មានទាំងអ្នកក្នុងស្រុក និងក្រៅស្រុកប្រាថ្នាចង់បាននាង យកធ្វើជាគូគ្រងទៀតផង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Local news Star news Ent news