CamNews

ប្លែកៗ 

ចង់ឲ្យគេ Like និង Comment បានច្រើន បង្ហោះ​រូប​សិចស៊ី​លើ Facebook ត្រូវ​ប្ដី​សុំ​លែងលះ

ម៉ាឡេស៊ី៖ បណ្តាញទំនាក់ទំនងសង្គម Facebook កាន់តែធ្វើឱ្យមនុស្ស គ្រប់រូបមានភាពជិតស្និទ្ធ
នឹងគ្នាកាន់តែ ខ្លាំងឡើងមិនថា អ្នកនោះរស់នៅទីណា ឆ្ងាយប៉ុនណានោះឡើយ ។ Facebook
បានជួយឱ្យអ្នកដែល បែកបាក់ព្រាត់ ប្រាសរាប់សិបឆ្នាំអាច ជួបជុំគ្នាវិញដោយ មិននឹកស្មានដល់។
ក៏ប៉ុន្ដែ Facebook ក៏មានចំណុចអវិជ្ជ មានជាច្រើនដែល បំផ្លាញដល់កិត្ដិយស កេរ្ដិ៍ឈ្មោះ សុភ
មង្គលក្នុងគ្រួសារ និងបំផ្លាញ ទាំងខ្លួនឯងទៀតផង ។

ជាក់ស្ដែង ករណីស្ដ្រីជនជាតិម៉ាឡេស៊ី មួយរូបដែលមាន សម្ផស្សស្រស់ស្អាត មានគ្រួសាររស់
នៅដោយសុខសាន្ដ ប៉ុន្ដែស្ដ្រីជាភរិយា ស្រលាញ់ចូលចិត្ដ បណ្ដាញFacebook ខាំ្លងពេកធ្វើឱ្យនាង
សម្រេចថតរូបភាព សិចស៊ីដោយខ្លួន ឯងក្នុងស្ថានភាពមាន តែខោអាវទ្រនាប់ ប៉ុណ្ណោះ ក្នុងគោល
ដៅ បង្ហាញសម្រស់ ដូចស្ដ្រីនៅលីវដទៃ ទៀតបានបង្ហោះរូប ភាពសិចស៊ីដូចគ្នានេះដែរ ដើម្បីឲ្យចុច
Like និង Comment បានច្រើន។

ពេលប្ដីរបស់នាងបាន មើលឃើញរូបភាពទាំង នោះក៏មានការ ខឹងសម្បាយ៉ាងខ្លាំង ដោយមិននឹក
ស្មានថា ប្រពន្ធរបស់ខ្លួនហ៊ាន លះបង់បែបនេះ នៅលើបណ្ដាញ Facebook ភ្លេច គិតថាខ្លួនមាន
គ្រួសាររួចទៅហើយ ។ បុរសជាស្វាមី ខឹងស្ទើរកកឈាម ពេលឃើញរូបសិចស៊ីរបស់ប្រពន្ធជា ច្រើន
សន្លឹកនៅលើហ្វេសប៊ុក ក៏សម្រេច ចិត្ដសុំលែងលះតែម្ដង កុំឱ្យមានរឿងរ៉ាវ ថ្ងៃក្រោយ ៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: unbelievable,  strange,  ប្លែកៗ