ស្ដ្រីម្នាក់រស់នៅក្នុងប្រទេស Ireland បានដាក់ពាក្យឡើងទៅតុលាការដើម្បីបានប្ដូរឈ្មោះទៅជា
Donald Trump ដែលជាឈ្មោះរបស់ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោត ដើម្បីបង្កការចាប់
អារម្មណ៍ ក្នុងបំណងស្វែងរកជំនួយដើម្បីព្យាបាលជម្ងឺឱ្យប្ដី។
Helen Mcdonnell អាយុ ៥៧ឆ្នាំ រស់នៅក្នុងទីរួមស្រុក Kiltimagh (Ireland) កំពុងតែស្វែងរកប្រាក់
ដើម្បីព្យាបាលជម្ងឺឱ្យប្ដីរបស់ខ្លួនគឺ Peter អាយុ ៥៨ឆ្នាំ បច្ចុប្បន្នមានជម្ងឺសួតដំណាក់កាលចុង
ក្រោយ។ ដើម្បីបង្កការចាប់អារម្មណ៍ពីសំណាក់មនុស្សទូទៅ Helen បានសម្រេចចិត្តប្ដូរឈ្មោះទៅ
ជា Donald Trump។
មុនពេលបោះឆ្នោតនៅអាមេរិក លោកយាយ Helen បានចែករំលែកនៅលើបណ្ដាសង្គមថា ៖
“ខ្ញុំនឹងប្ដូរឈ្មោះផ្លូវការរបស់ខ្លួន ទៅជា Donald Trump ឬ Hillary Clinton អាស្រ័យលើការជាប់
ឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដែលធ្វើឡើងនៅថ្ងៃទី ៨វិច្ឆិកា ដើម្បី
បង្កើតមូលនិធីសង្គ្រោះជីវិតប្ដី”។
បន្ទាប់ពីលោក Donald Trump ត្រូវបានសភាជ្រើសរើសជាប្រធានាធិបតីអាមេរិក លោកយាយ
Helen ក៏បានដាក់ពាក្យឡើងតុលាការដើម្បីសុំប្ដូរឈ្មោះទៅជា Donald Trump ។ ក្រោយមក
តុលាការក៏បានយល់ព្រម។ ពេលនេះ លោកយាយ Helen មានឈ្មោះជាផ្លូវការថា Donald Trump។
លោកយាយ Helen និងស្វាមី Peter រៀបការជាមួយគ្នាបាន ៣៤ឆ្នាំ។ លោកយាយ Helen បានឱ្យ
ដឹងថា Peter គឺជាជីវិតរបស់លោកយាយ។ បន្ទាប់ពី Peter ជួបបញ្ហាពិបាកដកដង្ហើមចាប់ពីឆ្នាំ
២០១៣ លោកតារូបនេះ ត្រូវបានគ្រូពេទ្យពិនិត្យឃើញថា មានជម្ងឺសួតមួយប្រភេទនិងមិនទាន់
មានថ្នាំណាអាចព្យាបាលបាន។
លោកយាយ Helen Mcdonnell អាយុ ៥៧ឆ្នាំ និងស្វាមី Peter អាយុ ៥៨ឆ្នាំ
វិធីតែមួយគាត់ដើម្បីជួយឱ្យលោកតា Peter រស់បានយូរ នោះគឺវះកាត់ដាក់សួតថ្មី។ តាំងពីកើត
ជម្ងឺនេះ លោកតា ត្រូវដកដង្ហើមដោយមានជំនួយពីម៉ាស៊ីនអុកស៊ីហ្សែន និងមិនអាចធ្វើអ្វីបាន
ច្រើន។ គ្រួសារនេះ បានចំណាយប្រាក់កាសទាំងអស់របស់ខ្លួន ទៅលើការព្យាបាលជម្ងឺនេះ។
លោកយាយ Helen ឱ្យដឹងថា ការកើតគំនិតក្នុងការប្ដូរឈ្មោះនេះ គឺដើម្បីបង្កើតមូលនិធិសម្រាប់
ព្យាបាលជម្ងឺ ក៏ដូចជាសង្ឃឹមថា នឹងមានអ្នកបរិចាគសួតមកឱ្យស្វាមី។ ការប្ដូរឈ្មោះនេះបានធ្វើ
ឱ្យមានការចាប់អារម្មណ៍ពីមនុស្សជាច្រើន៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ weekendherald