CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងសុក្រទី០៩ខែកញ្ញាឆ្នំា២០១១


ជូត
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ទីឆ្ងាយជិតលោកអ្នកពុំគូរទៅឡើយព្រោះ
ក្រែង ល មានគ្រោះថ្នាក់ជាយថាហេតុ។ ថៃ្ងនេះលោកអ្នកគួរតែនៅផ្ទះល្អជាង។
ឆ្លូវ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ភាពវឹកវេបានបង្កជាបញ្ហាធំក្នុងការងារ រហូតដល់
មានការដកហូតដំនែងផងដែរ។ ចំនែកឯការងាររកស៊ីវិញមានបញ្ហាច្រើន។
ខាល
រាសីថៃ្ងនេះល្អជាបង្គួរ សកម្មភាពការងារមានការអោយតំលៃខ្ពស់ និងមាន
ការកោតសសើរពីចៅហ្វានាយ។ ថៃ្ងនេះបើមានមនុស្សហៅលោកអ្នក
បណ្តាន់ទុន លោកអ្នកមិនត្រូវបដិសេធឡើយ។
ថោះ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លំាង ជំនួញជួញដូរមិនផ្តល់កំរៃជាច្រើនក្រាស់ក្រាល
នោះទេ មិនតែប៉ុណ្ណោះនិងមានមនុស្សចំាដាក់ទុកទោសរហូតដល់មាន
បញ្ហាធំ និងឈានទៅដល់បាតបង់ទ្រព្យសម្បត្តិផងដែរ។
រោង
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត លោកអ្នកអាចមានជំរើសច្រើនបានក្នុងការរកស៊ី
ម្យ៉ាងទៀតចំពោះលោកអ្នកដែលមិនទាន់មានគូនិងអាចដល់គូផងដែរ
ព្រោះចាស់ទុំជាអ្នកលើកដាក់យ៉ាងល្អប្រសើរ។
ម្សាញ់
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត លោកអ្នកអាចសំរេចបំនងដែលលោកអ្នកធ្លាប់
ប៉ងតំាងពីយូរយារណាស់មកហើយ និងមានមនុស្សចំាជួយជ្រោមជ្រែង
ផងដែរ។ ចំនែកឯការងាររកស៊ីជំនួញជួញដូរវិញ ក៏អាចរកចំនូលខ្ពស់ផងដែរ។
មមី
រាសីថៃ្ងនេះល្អជាមធ្យម ថៃ្ងនេះលោកអ្នកមិនត្រូវទុកចិត្តនរណាម្នាក់ច្រើនពេក
នោះទេព្រោះវាអាចបណ្តាលអោយលោកអ្នកលង់ខ្លូនរហូតដល់អស់ទ្រព្យសម្បតិ្ត។ ដូច្នេះលោកអ្នកត្រូវតែចេះប្រុងប្រយ័ត្នរាល់សកម្មភាពទំាងនោះ។
មមែ
រាសីថៃ្ងនេះល្អជាបង្គួរ សំរាប់លោកអ្នកដែលមានបំនងចង់ទៅប្រកបរបបនៅ
ក្រៅប្រទេសប្រាកដជាទទួលបានជោគជ័យជាក់ជាមិនខាន។ ថៃ្ងនេះលោកអ្នក
មានឱកាសច្រើនក្នុងការប្របករបបរកស៊ី ដូច្នេះលោកអ្នកត្រូវចេះចាប់ឱកាស
នោះអោយបានល្អប្រសើរ។
វក
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត កិច្ចពិភាក្សារការងារបានផ្តល់ផលប្រយោជន៏ធំ
មកដល់លោកអ្នក។ ថៃ្ងនេះបើលោកអ្នកជាមន្រ្តីរាជការប្រាកដជាសមប្រកប
ចំនូលចូលខ្ពស់ និង ឡើងដំនែងធំផងដែរ។
រកា
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ការរកស៊ីហាក់បីដូចជាពុំបានហុចផលមកអោយ
លោកអ្នកឡើយ ប៉ុន្តែវាមិនបានចោទជាបញ្ហាធំដុំនោះពេលទេ។ ថៃ្ងនេះគួរណាស់ចេះអុជធូបសំពះទេវតា ធើ្វអំពើល្អៗទើបានសុខ។
ចរ
រាសីថៃ្ងនេះល្អជាមធ្យម ភាពវឹកវេបានស្ងាត់ស្ងៀមដោយសារតែលោកអ្នក
អាចក្តាប់ការណ៏បានយ៉ាងល្អប្រសើរ។ ចំពោះអ្នកដែលធើ្វការងារក្នុងស្ថាប័ន
វិញ ត្រូវតែចេះរហ័សរហូសទើបមានលទ្ធផលល្អ។
កុរ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លាំង ថៃ្ងនេះលោកអ្នកត្រូវតែចេះគិតអោយបាន
ច្បាស់មុននឹងធើ្វអី្វមួយអោយបានម៉ត់ចត់។ ប្រសិនជាលោកអ្នកមានបញ្ហា
ណាមួយបានកើតឡើងនោះចូរធើ្វចិត្តអោយស្ងប់ដោះស្រាយដោយសន្តិវិធី។

Tags: