កាលពីថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១១ Ferrari បានប្រកាសឲ្យភ្ញៀវទាំងអស់បានដឹងនូវម៉ូដែល
រថយន្តគ្មានដំបូលថ្មីជាងគេរបស់ខ្លួន ក្នុងទីស្នាក់ការ Maranello ប្រទេស Italy។
458 Spider បង្ហាញខ្លួនលើកដំបូង
458 Spider គឺជាម៉ូដែល hard-top ដំបូងបង្អស់ដែលម៉ាស៊ីនត្រូវបានដាក់ខាងក្រោយរថយន្ត
របស់ក្រុមហ៊ុនFerrari និង អមដំណើរជាមួយនឹងម៉ូដែល 458 Italia ក្នុងសេរីរថយន្តប្រើម៉ាស៊ីន
V8។ រថយន្តនេះត្រូវបានបំពាក់ដោយដំបូលរឹង ដែលអាចរៀបឲ្យត្រឹមត្រូវបាន។
ម៉ាស៊ីន V8 ៤,៥លីត្រ របស់ 458 Spiderប្រើប្រព័ន្ធបាញ់សាំងផ្ទាល់ ប្រអប់លេខ របស់ F1 ដូរលេខនៅលើចង្កួតឡាន ប្រព័ន្ធអេឡិចត្រនិច E-Diff និងប្រព័ន្ធត្រួតពិនិត្យ F1-Trac ប្រព័ន្ធ
Anti-lock Braking ម៉ាស៊ីនថាមពល ៥៧០សេះ។ ដំបូលរឹងរបស់ 458 Spider ត្រូវបានធ្វើពី
អាលុយមីញ៉ូម ជួយកាត់បន្ថយទម្ងន់២៥គីឡូក្រាម ហើយត្រូវចំណាយ ១៤វិនាទីដើម្បីរៀប
វាឲ្យត្រឹមត្រូវឫដើម្បីបើកវាឡើង។ កន្លែងដើម្បីទុកដំបូលខាងក្រោយនេះ ក៏ត្រូវបានរចនា
ដើម្បីដាក់ឥវ៉ាន់។
Ferrari 458 Spider នឹងបង្ហាញខ្លួនក្នុងពិព័រណ៌ Frankfurt (អាឡឹម៉ង់) ក្នុងសប្តារហ៍ក្រោយ។
នេះជាម៉ូដែលរថយន្តគ្មានដំបូលដែលម៉ាស៊ីនដាក់ខាងក្រោយ ដំបូងរបស់ Ferrari
ម៉ូដែល 458 Spider នេះនៅតែរក្សារបានភាពដើមរបស់ ម៉ូដែល458 Italia
ខាងក្រោយកៅអីពីរ គឺកន្លែងម៉ាស៊ីន កន្លែងរៀបដំបូល និងដាក់ឥវ៉ាន។
ប្រភព៖ autopro
ដោយ៖ មិនា